Cctimesw1140xh150cm copy

មីយ៉ាន់ម៉ាប្រគល់«ក្រុមឧក្រឹតជនអនឡាញ»ជនជាតិចិនជាង៣ម៉ឺននាក់ទៅឱ្យចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

មីយ៉ាន់ម៉ា៖ រដ្ឋាភិបាលនៃប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី ២១ វិច្ឆិកាកន្លងទៅ បានប្រគល់«ក្រុមឧក្រឹតជនបោកប្រាស់តាមប្រព័ន្ធអនឡាញ»ជាជនជាតិចិនចំនួនជាង៣ម៉ឺននាក់ទៅឱ្យប្រទេសចិន ហើយក្នុងនោះក៏មានផងដែរមេខ្លោងធំៗនៅពីក្រោយនៃឧក្រឹត​កម្មបោកប្រាស់នោះ។

យោងតាមរបាយការណ៍ពីក្រសួងសន្តិសុខសាធារណៈរបស់ចិន បានគូសបញ្ជាក់ថា យ៉ាងហោចណាស់មាន«ក្រុមឧក្រឹត​ជន​អនឡាញ»ជនជាតិចិន ចំនួន ៣១០០០នាក់ ត្រូវបានមីយ៉ាន់ម៉ាបញ្ជូនមកឱ្យប្រទេសចិន ដោយក្នុងនោះមានទាំងមេខ្លោងធំៗ៦៣នាក់ ដែលជាអ្នកផ្គត់ផ្គង់ថវិកា និង រៀបចំគម្រោងដើម្បីបោកប្រាស់តាមប្រព័ន្ធអនឡាញ។

បើតាមរបាយការណ៍ ប្រតិបត្តិការរួមគ្នារវាងប៉ូលីសចិន និង មីយ៉ាន់ម៉ានេះ បានធ្វើឡើងនៅ ក្នុងតំបន់ Muse នៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ាដែលជាសំបុកដ៏សំខាន់នៃពួកបោកប្រាស់តាមអនឡាញភាគច្រើន គឺជាជនជាតិចិន ហើយតំបន់ខ្លះមានការចូលរួមពីអាជ្ញាធរក្នុងតំបន់ជាថ្នូរលុយខ្មៅ។

គួរបញ្ជាក់ថា ចិន និងមីយ៉ាន់ម៉ា ចាប់តាំងពីខែកញ្ញា ដាក់ពង្រាយសមត្ថកិច្ច តាមតំបន់សំខាន់ៗ ក្រោមច្បាប់តាមព្រំដែនរួមគ្នា បង្ក្រាបជាបន្តបន្ទាប់ជនសង្ស័យឆបោកតាមអនឡាញមួយចំនួនធំត្រូវបានប្រគល់ទៅប្រទេសចិន។ក្រោមកិច្ចសហប្រតិបត្តិការនេះ «ក្រុមឧក្រឹតជនអនឡាញ»រាប់ម៉ឺននាក់បានប្រគល់ទៅចិន ហើយសមត្ថកិច្ចសន្តិសុខសាធារណៈចិននឹងធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់នូវរាល់ការពិតទាំងអស់នៃបទល្មើស និង ផ្តន្ទាទោសយ៉ាងម៉ឺងម៉ាត់តាមផ្លូវច្បាប់។

បច្ចុប្បន្ននេះ ចិន និងមីយ៉ាន់ម៉ា នៅតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់តាមព្រំដែនចិន-មីយ៉ាន់ម៉ា បោសសម្អាតសំបុកក្រុមជនឆបោកតាមអនឡាញ និង ចាប់ខ្លួនផ្តន្ទាទោសតាមច្បាប់ និងតាំងចិត្តការពារសុវត្ថិភាពអាយុជីវិត ទ្រព្យសម្បត្តិ និងសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ព្រមទាំងរក្សាសន្តិសុខ និងស្ថិរភាពតាមព្រំដែនប្រកបដោយប្រសិទ្ធភាព។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង