ភ្នំពេញ៖ សមត្ថកិច្ច នៅថ្ងៃទី១៦ ខែវិច្ឆិកា បានចុះឆែកឆេរទីតាំងឃ្លាំងស្ដុកទុកនិងចែកចាយផលិតផលសាច់បង្កកមួយកន្លែងនៅរាជធានីភ្នំពេញ ដែលពុំមានប្រភពច្បាស់លាស់ និងឯកសារត្រឹមត្រូវចំនួន ៤,៧១០គីឡូក្រាម។
សូមជម្រាបថា ផលិតផលសាច់បង្កកទាំងអស់នោះត្រូវបានមន្រ្តីជំនាញឃាត់ទុកនៅនឹងកន្លែង ដោយតម្រូវឱ្យម្ចាស់ចូលខ្លួនមកបំភ្លឺនៅអគ្គនាយកដ្ឋាន ក.ប.ប. ជាមួយនឹងឯកសារបញ្ជាក់ឱ្យបានត្រឹមត្រូវផងដែរ។