Cctimesw1140xh150cm copy

ចិន-អាម៉េរិកឯកភាពគ្នាបើក«ទូរស័ព្ទទាន់ហេតុការណ៍ និងបន្តទំនាក់ទំនងយោធា»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សាន់ហ្វ្រាន់ស៊ីស្កូ៖ លោក ប្រធានាធិបតីចិន ស៊ី ជីនពីង និង ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន នៅថ្ងៃទី ១៥ វិច្ឆិកា បានជួបពិភាក្សាគ្នានៅជាយទីក្រុង San Francisco រដ្ឋ California ដើម្បីពិនិត្យពីទំនាក់ទំនងរបស់ប្រទេសទាំងពីរក្រោយពីមានភាពល្អក់កករកន្លងមក។ក្នុងជំនួបនោះមេដឹកនាំមហាអំណាចទាំងពីរបានព្រមព្រៀងគ្នាបើក «ទូរស័ព្ទទាន់ហេតុការណ៍ និង ការភ្ជាប់ទំនាក់ទំនងយោធាជាមួយគ្នាឡើងវិញ»។

កិច្ចពិភាក្សាដ៏កម្ររបស់មេដឹកនាំមហាអំណាចទាំងពីរបានធ្វើឡើង នៅជាយទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាម៉េរិក។ជាកិច្ចពិភាក្សាមានរយៈពេលជាង៤ម៉ោង ជជែកពីបញ្ហាជាច្រើនជាពិសេសបញ្ហានៅតៃវ៉ាន់ដែលជាចំណុចរសើបនៃទំនាក់ទំនងរបស់ប្រទេសយក្សទាំងពីរក្រោយមានដំណើរទស្សនកិច្ចផ្លូវការរបស់មន្ត្រីជាន់ខ្ពស់អាម៉េរិក គឺ ណាន់ស៊ី ប៉េឡូស៊ី ទៅតំបន់តៃវ៉ាន់កាលពីឆ្នាំ ២០២២កន្លងទៅ។

នៅចំពោះមុខលោកប្រធានាធិបតីអាម៉េរិក លោកចូ បៃដិន លោកស៊ី ជីនពីង បានមើលឃើញពីសារសំខាន់នៃទំនាក់ទំនងរបស់អាម៉េរិក និងចិន ដែលនឹងអាចផ្តល់ផលប្រយោជន៍ទៅគ្នាទៅវិញទៅមក និងជួយឱ្យពិភពលោកទាំងមូលមានសុខសន្តិភាព ជំរុញផ្នែកសេដ្ឋកិច្ចជាសកល។សម្រាប់លោកស៊ី ការបែរខ្នងដាក់គ្នាទៅវិញទៅមកមិនមែនជាជម្រើសទេ ហើយជម្លោះ និងការប្រឈមមុខដាក់គ្នាមានផលវិបាកដែលមិនអាចទទួលយកបានសម្រាប់ភាគីទាំងពីរ។នេះបើយោតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន CCTV។

ប្រភពដដែលបានស្រង់សម្តីលោក ចូ បៃដិន ដែលចាត់ទុកជំនួបនៅថ្ងៃនេះ គឺពិតជាមានតម្លៃដើម្បីស្តារទំនាក់ទំនងចិន និងអាម៉េរិកឱ្យល្អឡើងវិញ ហើយជាកិច្ចប្រជុំដែលមានភាពស្មោះត្រង់ និង ដើម្បីផលប្រយោជនរួមសម្រាប់ពិភពលោកទាំងមូល។សម្រាបលោកបៃដិន ធានា ថាការប្រកួតប្រជែងមិនមានជម្លោះ និងចូលរួមគ្រប់គ្រងប្រកបដោយភាពទទួលខុសត្រូវរួម។

ប្រភពផ្សព្វផ្សាយលោកខាងលិច ក៏បានស្រង់ប្រសាសន៍របស់លោកចូ បៃដិនបន្ថែមផងដែរ ដោយលោកបៃដិន បានលើកពីបញ្ហាកោះតៃវ៉ាន់ជាដែលចំណុចរសើចនៃទំនាក់ទំនងជាមួយចិន។សម្រាប់លោកបៃដិន លោកបានសង្កត់ធ្ងន់លើតម្រូវការសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ស្នើឱ្យចិនរក្សាស្ថេរភាពនៅក្នុងតំបន់ និងគោរពពីដំណើការបោះឆ្នោតរបស់តៃវ៉ាន់។

ឆ្លងតបនឹងបញ្ហានេះ លោក ស៉ី ជីនពីង បានប្រាប់លោកបៃដិនថា សន្តិភាព គឺល្អ និង ល្អ ប៉ុន្តែនៅពេលណាមួយ ចិនត្រូវ ឈាន ទៅរកដំណោះស្រាយជាទូទៅ។សម្រាបមេដឹកនាំមហាអំណាចចិនរូបនេះ ថែមទាំងជំរុញឱ្យអាម៉េរិកឈប់បញ្ជូនអាវុធទៅកាន់កោះតៃវ៉ាន់ និងគាំទ្រដល់ "ការបង្រួបបង្រួម" ដោយសន្តិវិធីរបស់ចិនជាមួយតៃវ៉ាន់។

ជាលទ្ធផលនៃជំនួបនោះ មេដឹកនាំចិន និងអាម៉េរិក បានឯកភាពគ្នាលើការបង្កើតប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍របស់ប្រធានាធិបតីនៃប្រទេសទាំងពីរ ដើម្បីងាយស្រួលជជែកគ្នាដោះស្រាយបញ្ហានៅក្នុងតំបន់ និងទំនាក់ទងជាមួយគ្នា។ក្រៅពីនេះ ភាគីទាំងពីរក៏បានពិនិត្យភ្ជាប់ទំនាក់ទំនងយោធាជាមួយគ្នាឡើងវិញ ក្រោយចិនសម្រេចចិត្តផ្អាកទំនាក់ទំនងដោយសារដំណើរទស្សនកិច្ចរបស់លោកស្រី ប៉េឡូស៉ីទៅកោះតៃវ៉ាន់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង