Cctimesw1140xh150cm copy

លោក យ៉ុក ឡូ ចំណាយពេល២៥ឆ្នាំ ជាអ្នកជួសជុលប្រាសាទបុរាណក្នុងតំបន់អង្គរ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ លោក យ៉ុក ឡូ អាយុ៤៣ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប។ ដោយសារស្រឡាញ់មរតកដូនតា ចង់ឃើញប្រាសាទបុរាណនៅគង់វង្សយូរអង្វែងតទៅទៀត លោកសម្រេចចិត្តធ្វើការងារជាអ្នកជួសជុលប្រាសាទបុរាណតាំងពីឆ្នាំ១៩៩៨ មកម្លេះ ពោលគឺមានរយៈពេល២៥ឆ្នាំមកហើយ និងទទួលបានជំនាញ និងបទពិសោធន៍ជាច្រើនពីការបង្ហាត់បង្រៀនរបស់អ្នកជំនាញលើផ្នែកនេះ។

លោក ញ៉ុក ឡូ មានប្រសាសន៍ថា ការងារជួសជុលប្រាសាទបុរាណមិនមែនងាយស្រួលនោះឡើយ ពីព្រោះប្រាសាទខ្លះរលំបាក់ធ្វើឱ្យដុំថ្មធំៗនៅរាយប៉ាយពេញដី ដែលទាមទារឱ្យអ្នកជួសជុលប្រើកម្លាំងកាយ ការអត់ធ្មត់ខ្ពស់ ភាពប៉ិនប្រសប់ បទពិសោធន៍ ការសង្កេត និងទឹកចិត្តស្រឡាញ់ទើបអាចជួសជុល និងរៀបផ្គុំប្រាសាទឱ្យរឹងមាំឡើងវិញបាន។ លោក ញ៉ុក ឡូ ឱ្យដឹងទៀតថា ដោយសារមានការតាំងចិត្ត និងស្រឡាញ់មរតកដូនតា ចង់ឃើញប្រាសាទបុរាណបាននៅគង់វង្សយូរអង្វែងតទៅទៀត ទើបលោកសម្រេចចិត្តធ្វើការងារជាអ្នកជួសជុលប្រាសាទបុរាណតាំងពីឆ្នាំ១៩៩៨។

បន្ទាប់ពីធ្វើការជាអ្នកជួសជុលប្រាសាទបុរាណរយៈពេល២៥ឆ្នាំមក លោក ញ៉ុក ឡូ បានក្លាយជាធនធានមនុស្សមួយរូបដែលកម្រ ដោយលោកមានជំនាញស្គាល់ថ្ម ចេះមើលថ្ម មើលក្បាច់ចម្លាក់ថ្មដែលនៅរ៉ាយបាយលើដី សម្រង់ប្លង់ ព្រមទាំងអាចរើសយកថ្មទាំងនោះ មករៀបផ្គុំនៅតាមទីតាំងដើមឡើងវិញ ដើម្បីថែរក្សាបាននូវតម្លៃដើមរបស់ប្រាសាទបុរាណទៀតផង។

ថ្វីត្បិតតែលោក ញ៉ុក ឡូ ជាអ្នកជំនាញផ្អែកជួសជុលប្រាសាទបុរាណមានជំនាញស្គាល់ថ្ម ចេះមើលថ្ម មើលក្បាច់ថ្មដែលនៅរ៉ាយបាយលើដី ដែលអាចយកថ្មទាំងនោះ មករៀបផ្គុំនៅតាមទីតាំងដើមឡើងវិញ ក៏ប៉ុន្តែ ការងារជួសជុល អភិរក្សលើកតម្លៃប្រាសាទបុរាណឡើងវិញបានរឹងមាំ គឺដោយមានការចូលរួមពីអ្នកជំនាញជាច្រើនផ្នែកផ្សេងទៀត ដើម្បីឱ្យការងារទាំងនោះ អាចដំណើរការទៅបានដោយជោគជ័យ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង