អ៉ីស្រាអែល៖ ក្នុងសង្គ្រាមដ៏រាំរ៉ៃនៃប្រទេសអ៉ីស្រាអែល និង ប៉ាឡេស្ទីន បាននាំឱ្យបានបង់ជីវិតមនុស្សប្រមាណជាង១២០០០នាក់ហើយគិតមកដល់ថ្ងៃទី ១៤ វិច្ឆិកានេះ ខណៈចំនួនអ្នករបួសជិត៣ម៉ឺនាក់។ក្នុងចំណោមអ្នកស្លាប់បាត់បង់ជីវិតនោះក៏មានដែរកុមារតូចៗ និងមនុស្សចាស់។
យោងតាមទិន្នន័យដែលចេញផ្សាយដោយអាជ្ញាធរសុខាភិបាលនៃភាគីទាំងសងខាងបានឱ្យដឹងថា ជម្លោះនៅតំបន់ហ្គាហ្សាដ៏រ៉ាំរ៉ៃបានឆក់យកជីវិតមនុស្សជាង ១២,៦០០នាក់ទាំងប៉ាឡេស្ទីន និងប្រទេសអ៉ីស្រាអែល។សម្រាប់នៅតំបន់ហ្គាលហ្សាស្ទីប ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១១.២៤០ នាក់ និង របួសកើនឡើងដល់ ២៩.០០០ នាក់ ដែលជាង ៧០ ភាគរយនៃអ្នករងរបួសគឺជាកុមារតូចៗ និង មនុស្សចាស់ជរា។
ចំណែកបើតាមរបាយការណ៍ពីយោធាអ៉ីស្រាអែល នៅល្ងាចថ្ងៃទី ១៣ វិច្ឆិកា បានអះអាងថា កងកម្លាំងជើងគោក និងដែនអាកាសរបស់ខ្លួនបានបើកការវាយប្រហារចំនួន ៤,៣០០ទីតាំង ប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធប៉ាឡេស្ទីន ចាប់តាំងពីវាបានចាប់ផ្តើមការវាយលុកជាក្រុម។
ក្នុងប្រតិបត្តិការនោះ ក្រុមអ៉ីស្រាអែលបានសម្លាប់មេបញ្ជាការក្រុមហាម៉ាសមួយចំនួននៅក្នុងការវាយប្រហារតាមអាកាសនៅតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងលោក Yakub Ashur មេបញ្ជាការអារេប្រឆាំងរថក្រោះរបស់ហាម៉ាស និង លោក Hamis Dababash អតីតប្រធានផ្នែកស៊ើបការណ៍របស់ហាម៉ាសផងដែរ។ប៉ុន្តែព័ត៌មាននេះ ក្រុម Hamas មិនបានបញ្ជាក់។
ទាហានអ៉ីស្រាអែល បានរកឃើញមជ្ឈមណ្ឌលគ្រប់គ្រង និងបញ្ជា និងអាវុធរបស់ក្រុមហាម៉ាសនៅបន្ទប់ក្រោមដីនៃមន្ទីរពេទ្យកុមារ Al Rantisi ប៉ុន្តែត្រូវបានបដិសេធដោយមន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស់។
យោងតាមកាសែត The Jerusalem Post កងពលតូច Al-Qassam បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានជូនដំណឹងដល់អ្នកសម្រុះសម្រួលអំពីការត្រៀមខ្លួនរបស់ខ្លួនក្នុងការដោះលែងចំណាប់ខ្មាំងស្ត្រី និងកុមារភាគច្រើន ៧០ នាក់ដែលត្រូវបានឃុំខ្លួននៅហ្គាហ្សាជាថ្នូរនឹងបទឈប់បាញ់រយៈពេល ៥ ថ្ងៃ និងការដោះលែងស្ត្រីប៉ាឡេស្ទីនជាង ២០០ នាក់ ក្នុងនោះក៏មាន កុមារ៕