Cctimesw1140xh150cm copy

សម្តេច ហ៊ុន ម៉ាណែត ប្រកាសពីគម្រោងការធ្វើ«ទំនើបកម្មកងទ័ព»

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១០ វិច្ឆិកានេះ បានប្រកាសថា រាជរដ្ឋាភិបាលនីកាលទី៧ នឹងផ្តោតសំខាន់លើការធ្វើទំនើបកម្មទ័ពពិសេស រួមទាំងកងទ័ពជើងទឹកផងដែរ ដោយអនុវត្តតាមគោលនយោបាយការពារជាតិរបស់កម្ពុជា។ការប្រកាសយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលសម្តេច បានអញ្ជើញជា​អធិបតីក្នុងពិធីអបអរ​សាទរ​ខួបអនុស្សាវរីយ៍​លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស។

ពីទឹកដីខណ្ឌកំបូល រាជធានីភ្នំពេញនៅថ្ងៃនេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរបស់កម្ពុជា បានថ្លែងជំរុញឱ្យកងទ័ពកម្ពុជា ត្រូវតែមានការប្រុងប្រយ័ត្នរ ចំពោះការគំរាមកំហែង​ចំពោះសន្តិសុខជាតិ ដោយមិនអាចធ្វេសប្រហែស​ បាននោះឡើយ បើទោះបីការប្រយុទ្ធគ្នាដោយទ្រង់ទ្រាយធំនៅកម្ពុជា នឹងមិនអាចមានបន្តទៀតក្តី។

បើតាមសម្តេចនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលនីកាលទី៧នេះ នឹងផ្តោតសំខាន់លើការធ្វើទំនើបកម្មទ័ពពិសេស រួមទាំងកងទ័ពជើងទឹកផងដែរ ដោយអនុវត្តតាមគោលនយោបាយការពារជាតិរបស់កម្ពុជា។ការធ្វើទំនើបកម្មទ័ពពិសេស គឺផ្ដោតលើការធ្វើទំនើបកម្មចំនួន ៣ យ៉ាង ក្នុងនោះ មានការធ្វើទំនើបកម្មរចនាសម្ព័ន្ធ ការធ្វើទំនើបកម្មហ្វឹកហ្វឺន និង ការធ្វើទំនើបកម្មសម្ភារៈ ឬគ្រឿងបំពាក់សម្រាប់យោធា។

ក្នុងពេលជាមួយគ្នានោះ សម្តេច ហ៊ុន ម៉ាណែត បានណែនាំដល់រដ្ឋមន្រ្តីក្រសួងការពារជាតិ និងអគ្គបញ្ជាការ គប្បីពិនិត្យឲ្យបានច្បាស់លាស់ ចំពោះការទុកដាក់នូវសម្ភារៈយោធា និង រចនាសម្ព័ន្ធផ្នែកយោធាឲ្យបានត្រឹមត្រូវ មិនត្រូវធ្វើការឆក់កណ្តៀតបន្តទៀតនោះឡើយ ហើយជំរុញឱ្យបង្កើតស្ថាប័នមួយសម្រាប់យោធា ក្នុងការស្រាវជ្រាវយុទ្ធសាស្រ្ដយោធានានា ហើយការធ្វើការស្រាវជ្រាវយុទ្ធសាស្រ្តនេះ ត្រូវធ្វើយ៉ាងណាឱ្យសមស្របទៅនឹងកងទ័ពរបស់កម្ពុជា។

គួរបញ្ជាក់ថា សម្តេច ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់សម្តេច ហ៊ុន សែន កើតក្នុងសម័យសង្គ្រាមបែកពីឪពុកតាំងពីនៅក្នុងផ្ទៃពោះម្តាយ ហើយសម្តេចកិត្តព្រឹទ្ធបណ្ឌិតដែលត្រូវជាភរិយារបស់សម្តេច ហ៊ុន សែន ប្រឹងប្រែង តស៊ូចិញ្ចឹមក្នុងពេលវេលាដ៏លំបាកបំផុតក្នុងសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា។សម្តេចបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធាអាម៉េរិក West Point និង បានទទួលសញ្ញាបត្របណ្ឌិតសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ Bristol នៃប្រទេសអង់គ្លេស ដែលមានបទពិសោធន៍គួរទុកខចិត្តពីវិស័យយោធានេះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង