Cctimesw1140xh150cm copy

ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីនបានឆក់យកជីវិតមនុស្សជាង១ម៉ឺននាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អ៊ីស្រាអែល៖ ជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ដែលកំពុងបន្តរហូតមកដល់ពេលនេះ បានឆក់យកជីវិតប្រជាពលរដ្ឋទាំងពីរប្រទេសអស់ជាង ១១.៩០០នាក់។ចំនួនអ្នកស្លាប់សរុបរបស់ប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សាបានកើនឡើងដល់ ១០,៣២៨នាក់ ខណៈដែលការវាយប្រហារបន្តរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាបានឈានចូលដល់ខែទីពីរ។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយអាជ្ញាធរសុខាភិបាលរបស់ប្រទេសទាំងពីរ។

មន្រ្តីប៉ាឡេស្ទីននៅក្នុងទីក្រុង Gaza បានអះអាងថាក្នុងចំណោមអ្នកស្លាប់បាត់បង់ជីវិតមានកុមារចំនួន ៤,២៣៧ នាក់ ស្ត្រី ២,៧១៩ នាក់ និងមនុស្សចាស់ចំនួន ៦៣១ នាក់ ហើយមានពលរដ្ឋរងរបួសជាង ២៥,០០០ នាក់។ មន្រ្តីប៉ាឡេស្ទីនបានគូសបញ្ជាក់ពីការកំណត់គោលដៅរបស់អ៊ីស្រាអែលចំពោះបរិក្ខារពេទ្យ ដោយលោកអំពាវនាវលើតម្រូវការបន្ទាន់សម្រាប់សកម្មភាពរបស់សហគមន៍អន្តរជាតិ និងអង្គការសុខភាពពិភពលោក ដើម្បីផ្តល់ការការពារដល់មន្ទីរពេទ្យក្នុងតំបន់ជម្លោះ។

លោកបានចង្អុលបង្ហាញពីការគម្រាមកំហែងរបស់យោធាអ៊ីស្រាអែលក្នុងការវាយប្រហារទៅលើមន្ទីរពេទ្យឯកទេស al-Rantisi នៅភាគខាងជើងហ្គាហ្សា លោកព្រមានថាវាអាចនាំឱ្យមានគ្រោះមហន្តរាយដ៏ធំចំពោះកុមារនិងប្រជាពលរដ្ឋស្លូតត្រង់ដែលកំពុងតែរស់នៅក្នុងតំបន់ហានិភ័យ។

ជាងនេះទៅទៀត អ្នកនាំពាក្យក្រសួងការបរទេសប៉ាឡេស្ទីនបានអំពាវនាវឱ្យមានការបង្កើតច្រករបៀងមនុស្សធម៌ដែលមានសុវត្ថិភាព ដើម្បីធានាលំហូរនៃជំនួយផ្នែកវេជ្ជសាស្រ្ត និងប្រេងឥន្ធនៈ ជម្លៀសអ្នករបួសទៅទទួលការព្យាបាលនៅខាងក្រៅតំបន់ហ្គាហ្សា និងអនុញ្ញាតឱ្យគណៈប្រតិភូពេទ្យឯកទេសចូលទឹកដីដែលកំពុងមានជម្លោះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង