Cctimesw1140xh150cm copy

សពរបស់លោក«លី ខឺឈាង»ត្រូវបានបូជានៅទីក្រុងប៉េកាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោក ស៊ីជិនភីង ចាប់ដៃជាមួយសមាជិកគ្រួសារសមមិត្ត Li Keqiang ក្នុងទីក្រុងប៉េកាំង រដ្ឋធានីប្រទេសចិន ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។ អដ្ឋិធាតុរបស់សមមិត្ត Li Keqiang ត្រូវបានបូជានៅទីបញ្ចុះសពបដិវត្ត Babaoshan ក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍។

ចិន៖ សពរបស់អតីតនាយករដ្ឋមន្រ្តីចិនលោក លី ខឺឈាង ដែលជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) នៅថ្ងៃទី១៧ ទី១៨ និងទី១៩ ខែវិច្ឆិការនេះនិងត្រូវបានបូជានៅទីបញ្ចុះសពបដិវត្តតំបន់ Babaoshan ។ ក្នុងពិធីបុណ្យសពរបស់លោកលី ខឺឈាងក៏មានវត្តមានរបស់ប្រធានាធិបតីចិនលោកស៊ីជិនភីង និងមន្រ្តីចិនកំពូលៗជាច្រើនរូបទៀតបានចូលរួម និងសម្តែងការសោកស្តាយចំពោះការបាត់បង់ជីវិតរបស់លោក លី ខឺឈាង។

លោក លី ត្រូវបានគេចាត់ទុកថាជាសមាជិក CPC ដ៏ឆ្នើមម្នាក់ ជាទាហានកុម្មុយនិស្តដ៏ស្មោះត្រង់ម្នាក់ដែលបានកសាងប្រទេសជាតិដោយស្មោះត្រង់ និងជាអ្នកបដិវត្ត រដ្ឋបុរស ដ៏អស្ចារ្យនៃប្រទេសចិន។លោក លី បានស្លាប់ដោយសារគាំងបេះដូងកាលពីថ្ងៃទី ២៧ ខែតុលា ក្នុងទីក្រុងសៀងហៃក្នុងវ័យ៦៨ឆ្នាំ។

ក្នុងពិធីបុណ្យសពរបស់លោកលីក៏លិចវត្តមានលោក Xi Jinping, Li Qiang, Zhao Leji, Wang Huning, Cai Qi, Ding Xuexiang, Li Xi, Han Zheng និង Hu Jintao និងមន្រ្តីជាន់ខ្ពស់ចិនជាច្រើនរូបទៀតបានទៅចូលរួមពិធីបុណ្យសពរបស់លោក និងសម្តែងការរំលែកទុក្ខយ៉ាងជ្រាលជ្រៅ និងផ្តល់ការអាណិតអាសូរដោយស្មោះចំពោះគាត់។

សាលប្រជុំនៃទីបញ្ចុះសពរបស់លោកពោរពេញទៅដោយមានសំឡេងយំសោកសង្រេងជាខ្លាំងសមាជិកគ្រួសារលោក លី បានសម្តែងការកាន់ទុក្ខក្នុងការបាត់បង់វត្តមានលោកលីខឺឈាង នៅសាលធំក៏បានព្យួរបដាពណ៌ខ្មៅដែលមានតួអក្សរពណ៌សដែលសរសេរថា "កាន់ទុក្ខយ៉ាងជ្រាលជ្រៅចំពោះសមមិត្ត Li Keqiang" ។ រូបកាយរបស់លោកលីត្រូវបានគ្របដណ្ដប់ទៅដោយទង់ជាតិបក្សកុម្មុយនិស្តចិន CPC ស្ថិតនៅចំកណ្តាលផ្កា។

លោក Xi និងភរិយារបស់គាត់គឺលោកស្រី Peng Liyuan, និងមន្រ្តីផ្សេងទៀតបានធ្វើដំណើរយឺតៗទៅកាន់អដ្ឋិធាតុរបស់ Li Keqiang បានឈរក្នុងភាពស្ងៀមស្ងាត់ដើម្បីគោរពវិញ្ញាណក្ខន្ធចំពោះលោកលី។ មេដឹកនាំគណបក្ស និងរដ្ឋផ្សេងទៀតបានទៅគោរពវិញ្ញាណក្ខន្ធចុងក្រោយរបស់ពួកគេនៅឯទីបញ្ចុះសព ហើយសម្តែងការរំលែកទុក្ខរបស់ពួកគេចំពោះការស្លាប់របស់លោកលីរៀងៗខ្លួន។

គួរបញ្ចាក់ថាលោក លី ខឺឈាង ជាបណ្ឌិតផ្នែកសេដ្ឋកិច្ច បានធ្វើជាគំរូដល់ជំនាន់មេដឹកនាំចិនដែលមានការអប់រំខ្ពស់ ដែលបានកើនឡើងយ៉ាងឆាប់រហ័សក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ និងឆ្នាំ ១៩៩០ នៅពេលដែលជំនាន់របស់ ម៉ៅ សេទុង រសាត់បាត់ពីនយោបាយ។ លោក លី កើតនៅខេត្ត Anhui ភាគខាងកើតប្រទេសចិន និង បានសិក្សាផ្នែកច្បាប់ និង សេដ្ឋកិច្ចនៅសកលវិទ្យាល័យ Peking ជាកន្លែងដែលលោកបានសិក្សារៀនសូត្រជាមួយនិស្សិតសេរីនិយម ដែលក្រោយមករូបលោកបានចូលខ្លួនទៅក្នុងចលនា គាំទ្រលទ្ធិប្រជាធិបតេយ្យឆ្នាំ ១៩៨៩។ ប៉ុន្តែលោក លី បានជ្រើសរើសផ្លូវមួយទៀត គឺឡើងកាន់អំណាចតាមរយៈកុម្មុយនិស្ត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង