Cctimesw1140xh150cm copy

ជំនួបរវាងលោកចូបៃដិន និងលោកស៊ីជិនភីងអាចនិងបន្ថូរបន្ថយភាពតានតឹង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ជំនួបរវាងលោកស៊ី ជិនភីង និងលោកបៃដិនកាលពីឆ្នាំ ២០២២

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិកលោក ចូបៃដិន ត្រូវបានគេរំពឹងថានឹងជួបជាមួយមេដឹកនាំចិន ស៊ីជិនភីង នៅក្រៅកិច្ចប្រជុំកំពូលនៅ San Francisco ក្នុងខែវិច្ឆិកា សម្រាប់កិច្ចពិភាក្សា "ស្ថាបនា" និងបន្ថូបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ ។ការអត្ថាធិប្បាយនៃជំនួបរវាងមេដឹកនាំទាំងពីរនេះបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិនបានធ្វើទស្សនកិច្ចដ៏កម្រមួយទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីត្រួសត្រាយផ្លូវសម្រាប់លោក ស៊ី ក្នុងការជួបគ្នាជាមួយលោក បៃដិន នៅក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។

លេខាធិការសារព័ត៌មាននៃសេតវិមានលោកស្រី Karine Jean-Pierre បានឲ្យដឹងថា"លោកស្រីចង់ឱ្យមានការសន្ទនាក្នុងន័យស្ថាបនាមួយ និងដើម្បីដោះស្រាយបញ្ហាតំបន់ដែលកំពុងតែប្រឈមរវាងប្រទេសមហាអំណាចទាំងពីរ ។មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិកបានប្រាប់ AFP ថា "មានកិច្ចព្រមព្រៀងជាគោលការណ៍ដើម្បីជួបប្រជុំគ្នារវាងមេដឹកនាំទាំងពីរនៅសាន់ហ្វ្រាន់ស៊ីស្កូក្នុងខែវិច្ឆិកា។

ជំនួបរវាងមេដឹកនាំទាំងពីរចុងក្រោយបង្អស់គឺ ចាប់តាំងពីកិច្ចប្រជុំនៅកោះបាលីក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ស្របពេលដែលទំនាក់ទំនងរវាងមហាអំណាចទាំងពីរមានភាពតានតឹងអស់ជាច្រើនឆ្នាំ ប្រទេសមហាអំណាចទាំងពីរនេះក៏បានប្រជែងដណ្តើមឥទ្ធិពលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលបានបង្កើតឲ្យមានបញ្ហាកាទូតរវាងប្រទេសទាំងពីរជាច្រើនសារ។

បន្ទាប់ពីអ្នកការទូតកំពូលរបស់ទីក្រុងប៉េកាំង លោក Wang Yi បានជួបជាមួយមន្ត្រីជាន់ខ្ពស់អាម៉េរិកកាលពីសប្តាហ៍មុន សេតវិមានបាននិយាយថា ភាគីទាំងពីរកំពុងធ្វើការរួមគ្នាឆ្ពោះទៅរកកិច្ចប្រជុំមួយរវាងលោកស៊ី និង លោកចូបៃដិន។

លោក Wang បានប្រាប់ព្រឹត្តិការណ៍នៅទីក្រុងវ៉ាស៊ីនតោន ដែលរៀបចំដោយ Aspen Strategy Group ថា "ភាគីទាំងពីរសង្ឃឹមថានឹងធ្វើឱ្យមានស្ថិរភាព និងធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែប្រសើរឡើងតាមដែលអាចធ្វើទៅបាន ហើយបានយល់ព្រមធ្វើការជាមួយគ្នាឆ្ពោះទៅរកកិច្ចប្រជុំកំពូលនៅទីក្រុង San Francisco រវាងប្រមុខរដ្ឋទាំងពីរ"៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង