Cctimesw1140xh150cm copy

វៀតណាមផ្តល់រង្វាន់៤០៧ដុល្លា ដល់ពលរដ្ឋណាដែលរាយការណ៍ពីករណីពុករលួយរបស់មន្រ្តីក្នុងតំបន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
ទង់ជាតិរបស់ប្រទេសវៀតណាម

វៀតណាម៖ អាជ្ញាធរទីក្រុងហូជីមិញ បានអះអាងថា នឹងផ្តល់រង្វាន់រហូតដល់ទៅ ៤០៧ ដុល្លារអាម៉េរិក សម្រាប់ពលរដ្ឋរូបណាដែលផ្តល់ព័ត៌មាន ដល់អាជ្ញាធរអំពីអំពើពុករលួយរបស់មន្រ្តីក្នុងតំបន់។ គណៈកម្មាធិការបក្សកុម្មុយនិស្តទីក្រុងហូជីមិញបានឲ្យដឹងថាព័ត៌មានទាក់ទងនឹងអំពើពុករលួយរបស់មន្រ្តីនៅក្នុងតំបន់នាៗអាចរាយការណ៍ដោយផ្ទាល់ ឬផ្ញើតាមប្រៃសណីយ៍ ឬអ៊ីមែលទៅកាន់គណៈកម្មាធិការដឹកនាំទីក្រុងស្តីពីការប្រយុទ្ធប្រឆាំង និងទប់ស្កាត់អំពើពុករលួយ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express បានចេញផ្សាយនាថ្ងៃអង្គារនេះ។

អ្នករាយការណ៍ព័ត៌មាននឹងទទួលបានរង្វាន់បន្ថែម សម្រាប់ព័ត៌មានរបស់ខ្លួនក្នុងការជួយការពារការបាត់បង់ ឬប្រមូលទ្រព្យសម្បត្តិដ៏មានតម្លៃផ្សេងៗនៅក្នុងប្រទេសរបស់មន្រ្តីពុករលួយប្រចាំតំបន់។ ហើយចំពោះ ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកបញ្ចេញព័ត៌មាននឹងត្រូវបានរក្សាទុកជាសម្ងាត់ ហើយពួកគេនឹងត្រូវបានការពារពីការគំរាមកំហែងបន្ថែមទៀតពីអាជ្ញាធរវៀតណាម។ ប៉ុន្តែអ្នកទាំងអស់ដែលដាក់ស្នើព័ត៌មានត្រូវទទួលខុសត្រូវទាំងស្រុងចំពោះព័ត៌មានដែលពួកគេផ្តល់ និងទូទាត់សំណងសម្រាប់ការខូចខាតណាមួយដែលបណ្តាលមកពីព័ត៌មានមិនពិតរបស់ខ្លួនដែលបានរាយការណ៍៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង