កូឡុំប៊ី៖ ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បាននិយាយថា ម្តាយរបស់កីឡាករបាល់ទាត់កូឡុំប៊ី Luis Diaz ដែលលេងឱ្យក្រុម Liverpool នៃប្រទេសអង់គ្លេស ត្រូវបានជួយសង្គ្រោះពីក្រុមចាប់ជំរិតកាលពីថ្ងៃសៅរ៍ ខណៈដែលឪពុករបស់គេកំពុងបាត់ខ្លួននឹងបន្តការស្វែងរក។ លោក William Salamanca មន្ត្រីប៉ូលីសរបស់ប្រទេសកូឡុំប៊ី បានអះអាងថាលោកនិងមន្រ្តីជំនាញពាក់ព័ន្ធក្នុងប្រទេសទាំងអស់កំពុងតែនាំគ្នាស្វះស្វែងរកឪពុករបស់កីឡាការ Luis Diaz ដែលត្រូវបានក្រុមអនាមិកចាប់ជំរិត។
គ្រួសារកីឡាករ Luis Diaz ស្នើរឱ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការឱ្យបានលឿន ដើម្បីដោះស្រាយបញ្ហាដែលបានកើតឡើង។ អាជ្ញារបស់ប្រទេសកូឡុំប៊ី បាននឹងកំពុងចាត់វិធានការជាបន្ទាន់ ដើម្បីកំណត់ទីតាំងក្រុមចាប់ជំរិត និងបញ្ជាក់ពីអត្តសញ្ញាណរបស់ពួកគេ។ កីឡាករ Luis Diazខ្សែបម្រើ Liverpool មិនបានស្ថិតក្នុងការប្រកួតរវាងក្រុម Liverpool ជាមួយនឹង Nottingham Forestក្នុងព្រឹត្តិការណ៍កីឡា Premier League កាលពីថ្ងៃអាទិត្យនោះទេមូលហេតុដោយសារតែមានបញ្ហាក្នុងគ្រួសារការបាត់ខ្លួនរបស់ឪពុកលោក៕