Cctimesw1140xh150cm copy

Sergei Shoigu៖ លោកខាងលិចចង់ពង្រីកសង្រ្គាមរុស្សី-អ៊ុយក្រែនចូលទៅកាន់អាស៊ីប៉ាស៊ីហ្វិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្សី លោក Sergei Shoigu

ប៉េកាំង៖ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្សី លោក Sergei Shoigu  បានគូសបញ្ចាក់ថាលោកខាងលិចចង់ពង្រីកជម្លោះក្នុងប្រទេសអ៊ុយក្រែន ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋរុស្សី ដោយដកស្រង់ការអត្ថាធិប្បាយរបស់លោកដែលបានធ្វើឡើងនៅក្នុងវេទិកាការពារជាតិទីក្រុងប៉េកាំងនៅថ្ងៃចន្ទទី៣០ ខែតុលានេះ។

ថ្លែងនៅក្នុងវេទិកា Xiangshan ដែលជាព្រឹត្តិការណ៍ការទូតយោធាដ៏ធំបំផុតរបស់ប្រទេសចិន លោក Shoigu បាននិយាយថា NATO កំពុងគ្របដណ្តប់ការកសាងកងកម្លាំងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមួយនឹង "បំណងប្រាថ្នាដ៏ប៉ិនប្រសប់ខ្លួនក្នុងការក្តោបក្តាប់អំណាច" លោកបន្ថែមថាប្រទេសសម្ព័ន្ធមិត្តណាតូកំពុងលើកកម្ពស់ការប្រណាំងអាវុធនៅក្នុងតំបន់ ដោយបង្កើនវត្តមានយោធារបស់ខ្លួន និងបន្ថែមសមយុទ្ធជាច្រើនទៀតដែលបានរុញច្រានស្ថានការណ៍ឲ្យកាន់តែមានភាពតានតឹង។

សម្រាប់លោក Shoigu កងកម្លាំងសហរដ្ឋអាម៉េរិកនឹងសហការជាមួយទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល លើការបាញ់មីស៊ីល ដើម្បីរារាំងប្រទេសរុស្សី និងប្រទេសចិន។ លោកក៏បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនពីការព្យាយាមប្រើប្រាស់ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិជាលេសសម្រាប់ "អន្តរាគមន៍មនុស្សធម៌"ក្នុងតំបន់ដែលកំពុងតែមានជម្លោះថែមទៀតផង។

ទន្ទឹមនឹងនោះ លោកក៏បានបញ្ចាក់ជាថ្មីម្តងទៀតដែលថាចំណាត់ការរបស់រុស្សីក្នុងការលុបចោលការផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ មិនមានន័យថាការបញ្ចប់កិច្ចព្រមព្រៀងនោះទេ ហើយរុស្សីក៏មិនបានបន្ថយកម្រិតប្រើប្រាស់អាវុធនុយក្លេអ៊ែរដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង