Cctimesw1140xh150cm copy

ចិនមមាញឹកក្នុងការ«ប្រមូលផលដំណាំ»ក្នុងខេត្តជីលីន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ទិន្នផលគ្រាប់ធញ្ញជាតិនៅក្នុងខេត្ត ជីលីន ភាគឦសានប្រទេសចិន ដែលជាតំបន់ផលិតគ្រាប់ធញ្ញជាតិដ៏សំខាន់នៅក្នុងប្រទេសចិន ត្រូវបានគេរំពឹងថានឹងប្រមូលផលបានដំណាំជាង ៤២.5៥ ពាន់លានគីឡូក្រាមនៅឆ្នាំនេះ ដែលបង្កើនទំហំ ១.៥ ទៅ ២ ពាន់លានគីឡូក្រាមធៀបនឹងឆ្នាំមុន។ យោងតាមការប៉ាន់ស្មានចុងក្រោយនេះតំបន់ជីលីន បានប្រមូលផលដំណាំង ៩០.៧ ភាគរយនៃទិន្នផលស្រូវរដូវស្លឹកឈើជ្រុះ។ក្នុងនោះមានដំណាំពោតសម្រេចបាន ៨៨,៥ ភាគរយនៃការប្រមូលផលស្របពេលដែលចំនួន ៩៧,៦ ភាគរយត្រូវបានប្រមូលផលសម្រាប់ទិន្នផលស្រូវ។

នៅក្នុងភូមិ Balimiao ទីក្រុង Siping ពូជពោតនិងដំណាំជាច្រើនកំពុងត្រូវបានប្រមូលផលដោយកសិករចិន កសិករចិនបានសម្តែងការសប្បាយរីករាយជាខ្លាំងក្នុងការទទួលបានផលដំណាំយ៉ាងច្រើនសន្ធឹកសន្ធាប់ទិន្នផលដំណាំឆ្នាំនេះឡើងដល់ ១៦,៦០៥ គីឡូក្រាមក្នុងមួយហិកតា។

លោក Lu Wei ប្រធានក្រុមហ៊ុនម៉ាស៊ីនកសិកម្ម Lu Wei និងសហករណ៍វិជ្ជាជីវៈកសិករបាននិយាយថា "ការជ្រើសរើសពូជត្រឹមត្រូវគឺជាកត្តាសំខាន់សម្រាប់ធានាការប្រមូលផលល្អ។ តាមរយៈការផ្គូផ្គងគ្រាប់ពូជដែលមានគុណភាពច្បាស់លាស់ និងការដាំដុះដ៏ល្អ និងការអនុវត្តគ្រឿងចក្រ និងបច្ចេកទេសកសិកម្មដ៏ឆ្លាតវៃ តំបន់ជាច្រើនក្នុងប្រទេសចិនទទួលបានការប្រមូលផលយ៉ាងល្អប្រសើរ។ នៅក្នុងទីក្រុង Gongzhuling ដែលផលិតគ្រាប់ធញ្ញជាតិ អ្នកច្រូតកាត់ធំ ៗ ត្រូវបានគេមើលឃើញថាកំពុងច្រូតដំណាំពោតនៅលើផ្លូវដែលបានកំណត់ទុកជាមុន។

លោក Yu Yang ដែលជាអ្នកទទួលខុសត្រូវនៃកសិដ្ឋានគ្រួសារ Xinyang បាននិយាយថា "អត្ថប្រយោជន៍គឺស្ថិតនៅក្នុងការអនុវត្តវិទ្យាសាស្ត្រនៃគ្រឿងចក្រដែលគ្មានមនុស្សបើកសម្រាប់ការបង្កកំណើត និងការសាបព្រួស ដែលធានាបាននូវគុណភាពល្អ។លោកបន្ថែមថាក្នុងអំឡុងពេលពាក់កណ្តាលដំណាក់កាលនៃការលូតលាស់ពោត យើងប្រើប្រាស់យន្តហោះគ្មានមនុស្សបើកសម្រាប់ការបាញ់ថ្នាំសម្លាប់សត្វល្អិត និងការថែទាំផ្សេងដោយយន្តហោះដ្រូន។

គួរបញ្ជាក់ថាឆ្នាំនេះតំបន់ Jilin បានអនុវត្តបច្ចេកវិទ្យាជាច្រើនដើម្បីធ្វើឱ្យមានស្ថេរភាព និងបង្កើនផលិតកម្មគ្រាប់ធញ្ញជាតិ។ ក្នុងចំណោមនោះ គម្រោងបង្កើនទិន្នផលពោតលើផ្ទៃដី ជាង ២៦.៦៦៦ ហិកតា បានដើរតួនាទីឈានមុខគេ ដោយបញ្ចូលបច្ចេកទេសការបញ្ចូលជីជាច្រើនប្រភេទសម្រាប់ជំរុញឲ្យដំណាំទទួលបានការលូតលាស់ល្អ។ ការអនុវត្តគម្រោងនេះបានធ្វើឱ្យផ្ទៃដីបន្ថែមចំនួន ១៥៦,០០០ហិកតា សម្រេចបាននូវការកើនឡើងប្រហែល ៣,០០០ គីឡូក្រាមក្នុងមួយហិកតា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង