ភ្នំពេញ៖ គ្រូបង្រៀនកម្ពុជា២០រូបដែលបង្រៀនមុខវិជ្ជាគណិតវិទ្យា រូបវិទ្យា និង ជីវវិទ្យា ជាភាសាបារាំង នៅតាមបណ្តាអនុវិទ្យាល័យ និងវិទ្យាល័យពីរភាសាបារាំង-ខ្មែរ នៅប្រទេសកម្ពុជា ទទួលបានការបណ្តុះបណ្តាលរយៈពេល៣ថ្ងៃ នៅវិទ្យាស្ថានបារាំងនៅកម្ពុជា ស្តីពីការប្រើប្រាស់ភាសាបារំាងក្នុងការបង្រៀនមុខវិជ្ជាវិទ្យាសាស្រ្ត។
វគ្គបណ្តុះបណ្តាលនេះដែលបង្រៀនដោយលោកស្រី Catherine Carras គ្រូបង្រៀន និងជាអ្នកស្រាវជ្រាវមុខវិជ្ជាភាសាបារាំង នៅសាកលវិទ្យាល័យ Grenoble Alpes បានប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃកម្មវិធីផ្តោតលើការលើកស្ទួយភាសាបារាំង ដឹកនាំដោយស្ថានទូតបារាំង ក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា។