Cctimesw1140xh150cm copy

សម្តេច ហ៊ុន ម៉ាណែត៖ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាវិធានការពង្រឹងប្រព័ន្ធយុត្តិធម៌

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ SHS Media

ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាវិធានការមួយនៃការពង្រឹងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌។ សម្តេចថ្លែងបែបនេះ នាឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី២៧តុលានេះ ក្នុងកិច្ចពិភាក្សាលើរបៀបវារៈការពិនិត្យលើសេចក្តីព្រាងព្រះរាជក្រឹត្យស្ដីពីការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាវិធានការមួយនៃការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌ ដែលជាវិធានគន្លឹះមួយក្នុងចំណោមវិធាន ពន្លឹះទាំងប្រាំដែលខ្ញុំបានដាក់ចេញ ការពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើក ដំបូងនៅថ្ងៃទី២៤សីហា ឆ្នាំ២០២២ កន្លងទៅ។

សម្តេចនាយករដ្ឋមន្រ្តី បានបន្តថារបៀបវារៈនេះពិតជាមានសំខាន់ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។ ការរៀបចំនិងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាក្រៅប្រព័ន្ធតុលាការគឺជាយន្តការបន្ថែមប្រព័ន្ធដោះស្រាយវិវាទ ដែលជាកិច្ចការមួយសំខាន់ណាស់ ហើយរាជរដ្ឋាភិបាលអាណត្តិមុន ក៏បានជំរុញនៅក្នុងការដោះស្រាយនេះ ដើម្បីលើកកម្ពស់គុណ ភាពនិងប្រសិទ្ធភាពនិងភាពរហ័សរហួននៃការដោះស្រាយវិវាទ។

សម្តេចបន្ថែមថា ការបង្កើតការរៀបចំ និង កិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណង កាត់បន្ថយការកក់ស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី , គឺបង្ខិតសេវាដោះស្រាយវិវាទឲ្យកាន់តែកៀកទៅហ្នឹងប្រជាពលរដ្ឋ និងធានាបាននៅសុខដុមរមនា និងយុត្តិធម៌សង្គមសម្រាប់ប្រជាពលរដ្ឋ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង