Cctimesw1140xh150cm copy

ចិនមានឆន្ទៈសហការជាមួយអាម៉េរិក ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតី​ចិន Xi Jinping ចូលរួម​សម័យប្រជុំ​ពេញអង្គ​ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល BRICS ឆ្នាំ 2023 នៅ​មជ្ឈមណ្ឌល​សន្និបាត Sandton ក្នុង​ទីក្រុង Johannesburg ប្រទេស​អាហ្វ្រិក​ខាង​ត្បូង កាលពី​ថ្ងៃទី 23 ខែសីហា ឆ្នាំ 2023

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានគូសបញ្ជាក់នៅថ្ងៃពុធ ទី២៥ ខែតុលា ថា ប្រទេសចិនមានឆន្ទៈក្នុងការសហការជាមួយសហរដ្ឋអាម៉េរិកនិងធ្វើការរួមគ្នាដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល។ លោកស៊ីជិនភីងបានបាននិយាយនៅក្នុងលិខិតចុះផ្សាយដោយសារព័ត៌មានរដ្ឋចិនថាប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយសហរដ្ឋអាម៉េរិកដើម្បីធានាដល់សន្តិសុខក្នុងតំបន់ និងដោះស្រាយជម្លោះផ្សេងៗក្នុងសកលលោក។ លោកបន្ថែមថាប្រទេសទាំងពីរគួរតែគោរពគ្នាទៅវិញទៅមក សហការដោយសន្តិភាព លោកថ្លែងបែបនេះមុនពេលដំណើរទស្សនកិច្ចដ៏សំខាន់របស់រដ្ឋមន្ត្រីការបរទេសលោក Wang Yi ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅចុងសប្តាហ៍នេះ។

រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi

ដំណើរទស្សនកិច្ចពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍របស់អ្នកការទូតកំពូលរបស់ចិននឹងក្លាយជាការចូលរួមផ្ទាល់កម្រិតខ្ពស់បំផុតនៅមុនកិច្ចប្រជុំដែលរំពឹងទុករវាងប្រធានាធិបតីអាម៉េរិកលោក Joe Biden និងលោក Xi នៅសាន់ហ្វ្រាន់ស៊ីស្កូក្នុងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ក្នុងខែវិច្ឆិកាខាងមុខនេះ។មន្ត្រីជាន់ខ្ពស់អាម៉េរិកជាច្រើននាក់ រួមទាំងរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Antony Blinken បានជួបជាមួយសមភាគីចិននៅទីក្រុងប៉េកាំង នៅរដូវក្តៅនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង