681 ezgif.com resize
Swift cc time

ចិនដកតំណែងរដ្ឋមន្រ្តីការពារជាតិលោក Li Shangfu

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោក Li Shangfu 

ប៉េកាំង៖ ប្រទេសចិនបានដកលោក Li Shangfu ចេញពីតំណែងជារដ្ឋមន្ត្រីការពារជាតិ និងជាទីប្រឹក្សារដ្ឋ ដែលជាការទម្លាក់មេដឹកនាំជាន់ខ្ពស់ជាលើកទីពីរក្នុងរយៈពេលបីខែ។លោក Qin Gang ដែលត្រូវបានដកចេញពីតំណែងជារដ្ឋមន្ត្រីការបរទេសកាលពីខែកក្កដា ក៏ត្រូវបានដកចេញពីតំណែងទីប្រឹក្សារដ្ឋរបស់លោកផងដែរកាលពីថ្ងៃអង្គារ។ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា សមាជិកសភាកំពូលរបស់ប្រទេសចិន គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិបានអនុម័តលើការដកចេញប្រមុខរដ្ឋទាំងពីរ ស្របពេលដែលមិនមានការពន្យល់ជុំវិញនៃការដកតំណែងលោកទាំងពីរចេញឡើយ។ បច្ចុប្បន្ននេះពុំទាន់មានអ្នកជំនួសតំណែងលោក Li ត្រូវបានតែងតាំងនៅឡើយនោះទេ។

យោងតាមទូរទស្សន៍ CCTV បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក Wang Zhigang និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ Liu Kun ក៏ត្រូវបានដកចេញពីមុខតំណែងផងដែរ ដោយជំនួសមកវិញដោយលេខាធិការគណបក្សក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបច្ចុប្បន្ន លោក Yin Hejun និងលេខាធិការគណបក្សក្រសួងហិរញ្ញវត្ថុ Lan Fo'an៕

លោក Li Shangfu និងអតីតរដ្ឋមន្រ្តីការបរទេសចិន លោក  Qin Gang


Khcct banner

អត្ថបទទាក់ទង