Cctimesw1140xh150cm copy

រុស្សី និងអ៊ីរ៉ង់ប្រកាសពង្រឹងទំនាក់ទំនងជាមួយគ្នា ចំពេលភាពតានតឹងនៅមជ្ឈិមបូព៌ាកំពុងតែក្តៅ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រដ្ឋមន្ត្រីការបរទេសរុស្សីលោក Sergei Lavrov ចាប់ដៃជាមួយប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi ក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុង Tehran ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី 23 ខែតុលាឆ្នាំ 2023 

រុស្សី៖ ក្រសួងការបរទេសរុស្សីបានគូសបញ្ជាក់នៅអង្គារទី ២៤ តុលា នេះថារុស្សី និងអ៊ីរ៉ង់កំពុងពង្រឹងទំនាក់ទំនងទ្វេភាគីក្នុងបរិយាកាស "គួរឱ្យទុកចិត្ត" ប្រមុខរដ្ឋមន្រ្តីការបរទេសរុស្សីលោក Sergei Lavrov ត្រូវបានទទួលដោយប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតេអេរ៉ង់។

បើតាមលោក Lavrov បានអះអាងថា "នៅក្នុងបរិយាកាសគួរឱ្យទុកចិត្តជាប្រពៃណី ទិដ្ឋភាពបច្ចុប្បន្ននៃរបៀបវារៈទ្វេភាគីត្រូវបានពិភាក្សាយ៉ាងសំខាន់ជាមួយនឹងការកសាងមិត្តភាពឲ្យឈានដល់កម្រិតកំពូលមួយទៀត" ។ លោក Lavrov បានធ្វើដំណើរទស្សនកិច្ចទីក្រុង Tehran ភ្លាមៗបន្ទាប់ពីដំណើរទស្សនកិច្ចនៅអាស៊ីទៅកាន់ប្រទេសចិន និងកូរ៉េខាងជើង លោកបានពិភាក្សាអំពីគម្រោងថាមពល និងភស្តុភារជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amirabdollahian ។ លោក Lavrov ក៏បានចូលរួមក្នុងកិច្ចចរចាថ្នាក់តំបន់ដែលរៀបចំដោយប្រទេសអ៊ីរ៉ង់ ក្នុងគោលបំណងនាំយកសន្តិភាពដល់តំបន់ South Caucasus បន្ទាប់ពីកងកម្លាំង Azerbaijani កាលពីខែមុនបានដណ្តើមយកមកវិញនូវតំបន់ដាច់ចេញពីតំបន់ Nagorno-Karabakh ហើយបានបង្ខំជនជាតិអាមេនីរាប់ពាន់នាក់ឱ្យភៀសខ្លួន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង