បង់ក្លាដែស៖ មនុស្សប្រមាណជាង ១៧ នាក់បានស្លាប់ និង ១០០ នាក់ផ្សេងទៀតបានរងរបួស ក្នុងប្រទេសបង់ក្លាដែស បន្ទាប់ពីរថភ្លើងពីរបានបុកគ្នា ក្រុមមន្ត្រី បាននិយាយថា មនុស្សដែលរងរបួស និងស្លាប់នៅក្នុងហេតុការណ៍នេះអាចនឹងកើនបន្ថែមទៀត។
ក្រុមមន្ត្រីក្នុងទីក្រុង Bhairab ភាគខាងកើត បានអះអាងថារថភ្លើងដឹកទំនិញបានបុករថភ្លើងដឹកអ្នកដំណើរ ដែលបើកបរក្នុងទិសដៅបញ្ច្រាស់គ្នា ដោយធ្វើឲ្យក្រឡាប់រថភ្លើងដឹកអ្នកដំណើរ នឹងធ្វើឲ្យមនុស្សចំនួន ១៧នាក់ស្លាប់ និងមនុស្សជាង ១០០ នាក់ទៀតបានរងរបួស។ ការប៉ះទង្គិចគ្នានេះបានកើតឡើងបន្ទាប់ពីរថភ្លើងមួយខ្សែបានឆ្លងចូលខ្សែរថភ្លើងមួយទៀត។ ក្រុមមន្ត្រីបង់ក្លាដែស ក៏បានបញ្ជាឱ្យធ្វើការណ៍ស៊ើបអង្កេតចំពោះឧបទ្ទវហេតុដែលបានកើតឡើងនេះ។ លោក Nazmul Islam ដែលជាអ្នកគ្រប់គ្រងផ្លូវរថភ្លើងបង់ក្លាដែសបានអះអាងថា ហេតុការណ៍នេះ កើតឡើងដោយសារតែរថភ្លើងដឹកទំនិញបានបើកបរហួសសញ្ញារបស់វា ដោយឆ្លងចូលផ្លូវរថភ្លើងដឹកអ្នកដំណើរ។ គ្រោះថ្នាក់រថភ្លើងនេះ បានកើតឡើងជាញឹកញាប់នៅក្នុងប្រទេសបង់ក្លាដែស ហើយជារឿយៗត្រូវបានបង្កឡើងដោយការធ្វេសប្រហែសរបស់អ្នកបើបរ និងបញ្ហាផ្លូវដែកចាស់ផងដែរ៕