Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

អាជ្ញាធរ៖ករណីស្រ្តីធ្លាក់ពីលើសណ្ឋាគារនៅសង្កាត់ផ្សារថ្មីទី៣អាចជាករណីជំរិតទារប្រាក់

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/


ភ្នំពេញ៖ តាមការស៊ើបអង្កេតបឋមរបស់មន្រ្តីជំនាញបានឱ្យដឹងថា ករណីមនុស្សស្រីជាជនជាតិវៀតណាមម្នាក់ ធ្លាក់ពីលើអគារជាន់ទី៦ ស្ថិតនៅសណ្ឋាគាររំដួល ដែលមានមានទីតាំងស្ថិតនៅចំណុចអគារលេខ៦៥ ផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ អាចជាករណីជំរិតទារប្រាក់។ នេះបើតាមរបាយការណ៍របស់អាជ្ញាធរខណ្ឌដូនពេញ ថ្ងៃ ១២ សីហា ឆ្នាំ២០២០។

តាមរបាយការណ៍បានគូសបញ្ជាក់ថា បន្ទាប់ពីមានស្ត្រីម្នាក់ធ្លាក់ពីជាន់ទី ៦ នៃសណ្ឋាគារមួយមកអាជ្ញាធរបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៦នាក់ ដើម្បីយកទៅធ្វើការសាកសួរយ៉ាងល្អិតល្អន់ពីកម្លាំងជំនាញ ជាលទ្ធផលបានរកឃើញថា ជនសង្ស័យ០៣នាក់ក្នុងចំណោម០៦នាក់នោះ បានប្រព្រឹត្តបទល្មើស បង្ខាំងមនុស្សធ្វើទារុណកម្មជំរិតយកប្រាក់ ទៅលើមនុស្សចំនួន ០២នាក់(ប្រុស ០១នាក់ និង ស្រី ០១នាក់) ជាជនជាតិចិន។

ទន្ទឹមនឹងនេះ មន្ត្រីជំនាញកំពុងប្រើប្រាស់វិធានការបន្តនិតិវិធី និងប្រតិបត្តិការ ព្រមទាំងលំអិតរបាយការណ៍ នៃសភាពការណ៍រឿងនេះផងដែរ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ករណីជំរិតប្រាក់
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង