Cctimesw1140xh150cm copy

ឥណ្ឌា៖ ទំនាក់ទំនងជាមួយកាណាដាឆ្លងកាត់ដំណាក់កាលលំបាកជាខ្លាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក S Jaishankar

ញូវដែលី៖ ប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យបាននិយាយថាទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសកាណាដាកំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកមួយ ហើយមាន "ការជ្រៀតជ្រែកបន្ត" ពីមន្រ្តីកាណាដានៅក្នុងកិច្ចការផ្ទៃក្នុងរបស់ទីក្រុងញូវដែលី។ រដ្ឋាភិបាលឥណ្ឌាមានការខឹងសម្បារដែលនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau កាលពីខែមុនបានអះអាងថាភ្នាក់ងារឥណ្ឌាប្រហែលជាមានជាប់ពាក់ព័ន្ធក្នុងការសម្លាប់មេដឹកនាំផ្តាច់ខ្លួន Sikh ក្នុងរដ្ឋ British Columbia កាលពីខែមិថុនា។ ស្របពេលដែលឥណ្ឌាបានបដិសេធការចោទប្រកាន់នេះ។ រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក S Jaishankar បានថ្លែងឲ្យដឹងថា "ទំនាក់ទំនងឥណ្ឌា និង កាណាដានាពេលនេះកំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកមួយ។

ប្រទេសកាណាដាត្រូវដកអ្នកការទូតរបស់ខ្លួនចំនួន ៤១ នាក់ចេញពីប្រទេសឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលទីក្រុងញូវដែលីបានសម្រេចចិត្តដកហូតឋានៈការទូតផ្លូវការរបស់ពួកគេជាឯកតោភាគី។នាយករដ្ឋមន្រ្តីកាណាដាលោក Trudeau បាននិយាយកាលពីថ្ងៃសុក្រថា ការបង្រ្កាបរបស់រដ្ឋាភិបាលឥណ្ឌាលើអ្នកការទូតកាណាដាកំពុងធ្វើឱ្យប៉ះពាល់ដល់ជីវិតពលរដ្ឋឥណ្ឌា និងកាណាដាជាច្រើនពាន់នាក់។

លោក Jaishankar បាននិយាយថា ប្រទេសឥណ្ឌាបានអំពាវនាវឱ្យមានសមភាពការទូតនៅក្រោមអនុសញ្ញាទីក្រុងវីយែន "ដោយសារតែយើងមានការព្រួយបារម្ភអំពីការជ្រៀតជ្រែកជាបន្តបន្ទាប់នៅក្នុងកិច្ចការផ្ទៃក្នុងរបស់យើងពីមន្រ្តីកាណាដា"។ លោកបន្ថែមថា"យើងមិនបានផ្សព្វផ្សាយជាសាធារណៈច្រើននោះទេ។

ចំណែករដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly បាននិយាយកាលពីសប្តាហ៍មុនថា ជំហររបស់ឥណ្ឌាគឺមិនសមហេតុផល និងមិនធ្លាប់មានពីមុនមក ហើយបានបំពានយ៉ាងច្បាស់លើអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងការទូត។

សម្រាប់លោក Jaishankare ប្រទេសឥណ្ឌាបានបញ្ឈប់ការចេញទិដ្ឋាការនៅក្នុងប្រទេសកាណាដាកាលពីប៉ុន្មានសប្តាហ៍មុន ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព និងសន្តិសុខរបស់អ្នកការទូតរបស់ខ្លួនក្នុងការទៅធ្វើការ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង