Cctimesw1140xh150cm copy

ជនភៀសខ្លួនប៉ាឡេស្ទីនជាង ៣៥,០០០ នាក់កំពុងស្នាក់នៅជំរុំតង់នៅភាគខាងត្បូងតំបន់ហ្គាហ្សា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ប៉ាឡេស្ទីន៖ ជនភៀសខ្លួនប៉ាឡេស្ទីនជាង ៣៥,០០០ នាក់ឥឡូវនេះកំពុងជ្រកនៅជំរុំតង់មួយក្នុងទីក្រុង Khan Younis ភាគខាងត្បូងហ្គាហ្សាចាប់តាំងពីកងទ័ពអ៊ីស្រាអែលបានបញ្ជាឱ្យជនស៊ីវិលនៅពាក់កណ្តាលភាគខាងជើងនៃតំបន់ហ្គាហ្សាស្ទ្រីបដែលត្រូវបានឡោមព័ទ្ធឱ្យផ្លាស់ទីលំនៅទៅភាគខាងត្បូងកាលពីសប្តាហ៍មុន។

នៅឯជំរុំ Al-Mawassi ក្នុងតំបន់ Khan Younis ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) បានដាក់តង់រាប់សិបធ្វើជាជំរកដែលភាគច្រើនត្រូវបានជម្លៀសចេញពីជំរុំជនភៀសខ្លួននៅតំបន់ Jabalia និង Beit Lahia នៅភាគខាងជើង Gaza ។

លោកស្រី UM Mohammed ជនភៀសខ្លួនមកពី Jabalia បច្ចុប្បន្ននេះជំម្រកលោកស្រី គ្មានទឹក គ្មានសាប៊ូ គ្មានភួយ ហើយយើងកំពុងតែរស់នៅជាមួយការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនយើងជាខ្លាំង។ ជាជននៅជំរុំមិនមានប្រេងឥន្ធនៈ អគ្គិសនី ឬអ៊ីនធឺណិតសម្រាប់ប្រើប្រាស់ទេ។ ជនភៀសខ្លួនរូបនេះអះអាងថារូបគេមកពីភាគខាងជើងតំបន់ Gaza បានរត់ចេញពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។

កាលពីថ្ងៃសៅរ៍ ប្រទេសអេហ្ស៊ីបបានបើកច្រកឆ្លងកាត់ Rafah ឡើងវិញ ដោយអនុញ្ញាតឱ្យរថយន្តដឹកទំនិញចំនួន ២០ គ្រឿងដែលផ្ទុកដោយជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ហ្គាហ្សាដែលត្រូវបានឡោមព័ទ្ធ។ ទោះយ៉ាងណាក៏ដោយ វានឹងចំណាយពេលជាច្រើនថ្ងៃសម្រាប់ក្រុមជំនួយអង្គការសហប្រជាជាតិនៅហ្គាហ្សា ដើម្បីតម្រៀប និងចែកចាយជំនួយ។

គួរបញ្ជាក់ថាមានមនុស្សប្រហែល ១.៦ លាននាក់ រឺយ៉ាងហោចណាស់ ៦០ ភាគរយនៃចំនួនប្រជាជន Gazan ត្រូវបានផ្លាស់ទីលំនៅជាលទ្ធផលនៃការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តចាប់តាំងពីជម្លោះចុងក្រោយនៃជម្លោះ Hamas-Israel បានចាប់ផ្តើមនៅថ្ងៃទី ៧ ខែតុលា ពលរដ្ឋអ៊ីស្រាអែល និងប៉ាឡេស្ទីនជាច្រើនពាន់នាក់ត្រូវបានសម្លាប់ និងព្រាត់ព្រាស់គ្រួសារ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង