Cctimesw1140xh150cm copy

ប្រធានាធិបតីអាល្លឺម៉ង់៖ ការគំរាមកំហែងជីវិតជនជាតិជ្វីហ្វនៅអាល្លឺម៉ង់កំពុងតែកើនឡើង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier

ប៊ែរឡាំង៖ ប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier បានគូសបញ្ជាក់ថាការគំរាមគំហែងជនជាជី្វហ្វនៅប្រទេសអាល្លឺម៉ង់ និងនៅទូទាំងពិភពលោកកំពុងតែចាប់ផ្តើមកើនឡើងជាខ្លាំងចាប់តាំងពីការវាយប្រហាររបស់ពួកហាម៉ាសមកលើអ៊ីស្រាអែលកាលពីពីរសប្តាហ៍មុនទ្រង់ទ្រាយធំ។

លោក Frank-Walter Steinmeier បានថ្លែងឲ្យដឹងថាចាប់តាំងពីការលុកលុយដ៏សាហាវរបស់ពួកហាម៉ាស និងការវាយប្រហារសងសឹកដោយកងកម្លាំងអ៊ីស្រាអែល អាល្លឺម៉ង់បានឃើញការតវ៉ាជាបន្តបន្ទាប់ក្នុងការគាំទ្រទាំងអ៊ីស្រាអែល និងតំបន់ហ្គាហ្សា ដែលពាក្យស្លោកប្រឆាំងសាសនាខ្លះត្រូវបានគេឮ។ក្រុមហាម៉ាស់បានចាត់ទុកប្រទេសអាល្លឺម៉ង់គឺជាផ្ទះរបស់សហគមន៍ជ្វីហ្វ និងប៉ាឡេស្ទីនដ៏ធំបំផុតមួយចំនួននៅអឺរ៉ុប។ ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះនិមិត្តសញ្ញានៃជនជាជី្វហ្វត្រូវបានគេគប់ចោលទៅលើអគារមួយចំនួន ហើយតំបន់មួយចំនួនដែលមានវត្តមានជនជាតិជ្វីហ្វត្រូវបានរងការគំរាមគំហែងពីក្រុមហាម៉ាស់ជាខ្លាំង។ លោកបន្ថែមថា ឪពុកម្តាយជនជាតិជ្វីហ្វមួយចំនួនបានឈប់យកកូនរបស់ពួកគេទៅសាលារៀនដោយភ័យខ្លាចចំពោះសុវត្ថិភាពរបស់ពួកគេ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង