Cctimesw1140xh150cm copy

ផ្លូវរថភ្លើង«ល្បឿនលឿន»ឥណ្ឌូណេស៊ីជំរុញសេដ្ឋកិច្ចប្រទេសឲ្យកើនឡើងខ្ពស់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ឥណ្ដូនេសុី៖ ផ្លូវរថភ្លើងល្បឿនលឿន Jakarta-Bandung ដែលទើបដំណើរការថ្មីក្នុងប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេសម្គាល់ថាជាសរសៃសេដ្ឋកិច្ចថ្មីជួយជំរុញប្រទេសឥណ្ដូនេស៊ីឆ្ពោះទៅរកសេដ្ឋកិច្ចដ៏រីកចម្រើនជាមួយនឹងគម្រោងដែលសាងសង់ផ្លូវដែកដោយប្រទេសចិន ដែលបានផ្តួចផ្តើមសាងសង់ខ្សែក្រវ៉ាត់ និងផ្លូវ (BRI)។

គម្រោងផ្លូវដែករថភ្លើងល្បឿនលឿននេះ មានល្បឿនរហូតដល់ ៣៥០ គីឡូម៉ែត្រក្នុង ១ម៉ោង វាបានធ្វើឲ្យប្រទេសឥណ្ដូនេសស៊ីឆ្ពោះទៅរកភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រជាជនក្នុងប្រទេស។ ផ្លូវរថភ្លើងល្បឿនលឿនបានតភ្ជាប់ទីក្រុងហ្សាកាតាជាមួយទីក្រុងធំទីបួនរបស់ឥណ្ឌូនេស៊ីគឺ Bandung ដែលបម្រើប្រជាជនប្រហែល ៤០ លាននាក់តាមខ្សែរថភ្លើងនេះ។ លោក Widodo បាននិយាយថា ប្រសិនបើបណ្តាញផ្លូវដែកល្បឿនលឿនត្រូវបានតភ្ជាប់គ្នា នោះការធ្វើដំណើរអាជីវកម្មដោយរថភ្លើងល្បឿនលឿនរវាងទីក្រុង និងខេត្តនិងកាន់តែមានភាពងាយស្រួល។

គម្រោងផ្លូវរថភ្លើងល្បឿនលឿន Jakarta-Bandung ដែលជារថភ្លើងល្បឿនលឿនលើកដំបូងរបស់ឥណ្ដូនេសុី ដែលមានល្បឿន ៣៥០ គីឡូម៉ែត្រក្នុង ១ម៉ោង ជាផ្លូវដែកដ៏សំខាន់បំផុតសម្រាប់ប្រទេសឥណ្ដូនេស៊ី។ ផ្លូវដែកនេះបានឈរជាសមិទ្ធិផលដ៏រីកចម្រើនក្នុងកិច្ចសហប្រតិបត្តិការរវាងចិន-ឥណ្ឌូណេស៊ី។ នៅឆ្នាំ ២០២២ ពាណិជ្ជកម្មទ្វេភាគីរបស់ចិន និងឥណ្ឌូនេស៊ី បានកើនឡើងលើសពី ១៥០ ពាន់លានដុល្លារអាម៉េរិក ខណៈដែលប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ឥណ្ឌូនេស៊ីសម្រាប់រយៈពេល ១០ឆ្នាំជាប់ៗគ្នា។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទំនងជានឹងពង្រីកបន្ថែមទៀតទៅក្នុងសេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍន៍បៃតង និងកិច្ចសហប្រតិបត្តិការដែនសមុទ្រ ដោយផ្លូវដែកល្បឿនលឿនបានរុញច្រានឱ្យកិច្ចសហប្រតិបត្តិប្រទេសទាំងពីនេះកាន់តែមានការរីកចម្រើន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង