Cctimesw1140xh150cm copy

ពូទីន យល់ព្រមទៅធ្វើទស្សនកិច្ចនៅប្រទេសថៃ វៀតណាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

រុស្សី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទទួលយកការអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ និងវៀតណាម នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលនៃប្រទេសអាស៊ីអាគ្នេយ៍ទាំងពីរ។

ប្រធានាធិបតីវៀតណាមលោក Vo Van Thuong បានអញ្ជើញលោក ពូទីន ទៅបំពេញទស្សនកិច្ចនៅវៀតណាម "ក្នុងពេលឆាប់ៗនេះ" ហើយលោក ពូទីន "រីករាយ" បានទទួលយកការអញ្ជើញនេះ។ទន្ទឹមនឹងនេះដែរ នាយករដ្ឋមន្ត្រីថៃ លោកស្រេថា ថាវីស៊ីន ក៏បានអញ្ជើញលោក ពូទីន មកបំពេញទស្សនកិច្ចផ្លូវការនៅឆ្នាំក្រោយក្នុងប្រទេសថៃផងដែរ។ នាយករដ្ឋមន្រ្តីថៃ និង វៀតណាម លោក Vo Van Thuong បានជួបលោក ពូទីន នៅក្រៅវេទិកាគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន។

លោក ពូទីន បានទទួលយកការអញ្ជើញនេះ ប៉ុន្តែកាលបរិច្ឆេទមិនទាន់ត្រូវបានកំណត់នៅឡើយទេ។ក្នុងអំឡុងពេលនៃកិច្ចប្រជុំជាមួយលោកស្រេថា លោក ពូទីន បានសោកស្ដាយចំពោះការធ្លាក់ចុះនៃពាណិជ្ជកម្មទ្វេភាគី ដោយសារតែ ស្ថានភាពអន្តរជាតិដ៏ច្របូកច្របល់។ ថ្មីៗនេះ ប្រទេសថៃបានធ្វើការផ្លាស់ប្តូរចំពោះការរៀបចំទិដ្ឋាការរបស់ខ្លួន ដើម្បីអនុញ្ញាតឱ្យជនជាតិរុស្សីចូលទស្សនាព្រះរាជាណាចក្ររហូតដល់បីខែ ដែលជាការកើនឡើងពី ៣០ ថ្ងៃ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង