Cctimesw1140xh150cm copy

អាម៉េរិកលុបចោលដំណើរទស្សនកិច្ចបៃដិនទៅហ្ស៊កដានី ក្រោយមានការផ្ទុះសព្វាវុធនៅតំបន់ជម្លោះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតីអាម៉េរិក ចូបៃដិន ឡើងយន្តហោះ Air Force One នៅមូលដ្ឋានទ័ពរួម Andrews ក្នុងរដ្ឋ Maryland នៅថ្ងៃទី 17 ខែតុលា ឆ្នាំ 2023 ធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល

ក្រុងវ៉ាស៊ីនតោន៖ ដំណើរការទូតមជ្ឈិមបូព៌ារបស់លោក ចូបៃដិន បានប្រឈមមុខនឹងការរអាក់រអួលមុនពេលយន្តហោះរបស់លោកត្រូវចុះចតក្នុងប្រទេសហ្ស៊កដានី ការធ្វើដំណើររបស់លោកត្រូវលុបចោលភ្លាមៗបន្ទាប់ពីមានការវាយប្រហារលើមន្ទីរពេទ្យ Gaza ដែលបានសម្លាប់មនុស្សរាប់រយនាក់។ប្រធានាធិបតីអាម៉េរិកដែលមានអាយុ ៨០ ឆ្នាំឥឡូវនេះបានធ្វើដំណើរទៅកាន់ប្រទេសសម្ព័ន្ធមិត្តអ៊ីស្រាអែលមួយតែប៉ុណ្ណោះក្នុងតំបន់មជ្ឈិមបូព៌ាដើម្បីបង្ហាញការគាំទ្របន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលាលើប្រទេសអ៊ីស្រាអែល។

ដំណើរទស្សនកិច្ចនេះត្រូវបានគេចាត់ទុកថាជាការប្រថុយប្រថានបំផុតក្នុងនាមលោកជាប្រធានាធិបតី ខណៈដែលលោកបានព្យាយាមបំផុសការគាំទ្រលើអ៊ីស្រាអែលជាមួយនឹងការព្យាយាមដើម្បីបញ្ចៀសគ្រោះមហន្តរាយមនុស្សធម៌នៅតំបន់ហ្គាហ្សា និងការការពារការបះបោរក្នុងតំបន់មជ្ឈិមបូព៌ា។ ព័ត៌មាននៃការវាយប្រហារមន្ទីរពេទ្យក្នុងតំបន់ហ្គាស្សា ក្រុមហាម៉ាសបានស្តីបន្ទោសការវាយប្រហាររទៅកាន់មន្ទីពេទ្យគឺអ៊ីស្រាអែលអ្នកធ្វើ។

ប្រទេសហ្ស៊កដានីបានប្រកាសថា កិច្ចប្រជុំកំពូលបួនផ្លូវដែលបានគ្រោងទុកជាមួយប្រធានាធិបតីប៉ាឡេស្ទីន Mahmud Abbas ស្តេចហ្សកដានី Abdullah II និងប្រធានាធិបតីអេហ្ស៊ីបបានបិទ។រដ្ឋមន្ត្រីការបរទេសហ្ស៊កដានីលោក Ayman Safadi បានអះអាងថាកិច្ចប្រជុំនឹងធ្វើឡើងវិញម្តងទៀតប្រសិនបើស្ថានការណ៌មានការល្អប្រសើរជាងបច្ចុប្បន្ន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង