681 ezgif.com resize
Swift cc time

ប្រតិភូនិងអត្តពលិកកីឡាជនពិការកម្ពុជា ៦ប្រភេទកីឡា ទៅប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម នៅចិន

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាព៖ Cambodia 2023

ភ្នំពេញ៖ ប្រតិភូ និងអត្តពលិកកីឡាជនពិការកម្ពុជា នៅថ្ងៃទី ១៦ តុលា បានធ្វើដំណើរទៅចូលរួមប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម ASIAN Para Games លើកទី៤ នៅទីក្រុងហាន់ចូវ ប្រទេសចិន ដែលមាន ៦ប្រភេទកីឡា ដែលក្នុងនោះរួមមាន ប្រភេទកីឡាអត្តពលកម្ម ហែលទឹក វាយកូនឃ្លីលើតុ បាល់ទះអង្គុយ បាល់បោះជិះរទេះ និងកីឡាវាយសី។

ក្នុងចំណោម ៦ប្រភេទកីឡានេះ គឺមានកីឡាជាក្រុមចំនួន ២ ប្រភេទ រួមមាន ក្រុមបាល់ទះអង្គុយបុរស ៨នាក់ និងកីឡាបាល់បោះជិះរទេះនារី ១២នាក់ ខណៈចំណែកឯ ៤ប្រភេទកីឡាទៀត មានអត្តពលិកម្នាក់ៗ ដូចៗគ្នា។ គូសបញ្ជាក់ថា ក្រុមកីឡាបាល់បោះជិះរទេះជនពិការផ្នែកនារីកម្ពុជា ធ្លាប់បានឈ្នះមេដាយមាស លើវិញ្ញាសា ៣ទល់៣ និងមេដាយប្រាក់ លើវិញ្ញាសា ៥ទល់៥នាក់ ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ កាលពីខែមិថុនា ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ជាប្រវត្តិសាស្ត្រលើកដំបូងផងដែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម ASIAN Para Games លើកទី៤ នៅទីក្រុងហាន់ចូវ ប្រទេសចិននេះ និងបើកដំណើរការប្រកួតជាផ្លូវការនៅថ្ងៃទី២២ ខែតុលា រហូតដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣៕

Khcct banner

អត្ថបទទាក់ទង