Cctimesw1140xh150cm copy

យូនីសេហ្វ៖ វិបត្តិផ្លូវចិត្តមិនគួរជាបញ្ហាសុខភាពសាធារណៈ ប៉ុន្តែគួរតែត្រូវបានគេទទួលស្គាល់ថា ជាក្តីបារម្ភរបស់សង្គម

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ វិបត្តិផ្លូវចិត្ត ឬការថប់បារម្ភ មិនគួរជាបញ្ហាសុខភាពសាធារណៈតែមួយនោះទេ ប៉ុន្តែគួរតែត្រូវបានគេទទួលស្គាល់ថា ជាក្តីបារម្ភរបស់សង្គមមួយផងដែរ ។ វិបត្តិនេះបានបង្កផលប៉ះពាល់យ៉ាងធំធេងបំផុតមកលើកុមារ ក្មេងជំទង់ និងយុវជន ដែលគេមិនធ្លាប់បានជួបប្រទះនាពេលកន្លងមក ។ ជាមួយគ្នានោះ យូនីសេហ្វ និង UNFPA ធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលកម្ពុជា ដែលប្តេជ្ញាយ៉ាងពេញលេញដើម្បីផ្តល់ការថែទាំសុខភាពផ្លូវចិត្តឱ្យបានគ្រប់គ្រាន់ដល់កុមារ ក្មេងជំទង់ និងយុវជននៅក្នុងប្រទេសកម្ពុជា។

ជំងឺរាតត្បាតជាសកលកូវីដ-១៩ បានធ្វើឱ្យសុខភាពផ្លូវចិត្តក្លាយជាបញ្ហាសកលមួយ ដោយបង្ហាញពីវិបត្តិមួយដែលពិភពលោកមិនធ្លាប់មានពីមុនមក ។ ជំងឺរាតត្បាតជាកលនេះ គឺគ្រាន់តែជាដុំតូចមួយនៃផ្ទាំងទឹកកកតែប៉ុណ្ណោះ ។ យោងតាមយូនីសេហ្វ ក្មេងជំទង់ម្នាក់ក្នុងចំណោម ៧ នាក់ ដែលមានអាយុពី ១០ ទៅ ១៩ ឆ្នាំ ទទួលរងវិបត្តិផ្លូវចិត្ត ។ នៅទូទាំងសកលលោក អត្តឃាតគឺជាមូលហេតុនាំមុខគេទីបួននៃការស្លាប់ក្នុងចំណោមមនុស្សវ័យក្មេងដែលមានអាយុពី ១៥-១៩ ឆ្នាំ ។

កាលពីឆ្នាំកន្លងទៅ យូនីសេហ្វ និង UNFPA បានវិនិយោគលើវេទិកាឌីជីថល និងទូរសព្ទចល័ត ដើម្បីបង្កើតកាលានុវត្តភាពបន្ថែមទៀតសម្រាប់កិច្ចសន្ទនា និងផ្តល់ព័ត៌មានអំពីសុខភាពផ្លូវចិត្ត ក៏ដូចជាមធ្យោបាយសម្រាប់ស្វែងរកការគាំទ្រ ។ យូនីសេហ្វ ក៏បានចាប់ផ្តើមធ្វើយុទ្ធនាការ IFeelBetterWhen ដោយបានគ្របដណ្តប់លើយុវជន និងក្មេងជំទង់ប្រមាណ ១,៤ លាននាក់ ជាមួយនឹងការណែនាំតាមប្រព័ន្ធអនឡាញដើម្បីជួយដោះស្រាយបញ្ហាថប់បារម្ភ ឬវិបត្តិផ្លូវចិត្ត។

បើតាមរបាយការណ៍របស់យូនីសេហ្វ នៅក្នុងឆ្នាំ ២០២២ មនុស្សយ៉ាងតិច ៨៧៣ នាក់ បានស្លាប់ដោយសារការធ្វើអត្តឃាត ដែលភាគច្រើនមានអាយុចន្លោះពី ១៥ ទៅ ១៩ ឆ្នាំ ។ ប្រជាជនកម្ពុជាប្រមាណកន្លះលាននាក់ ទទួលរងផលប៉ះពាល់ដោយវិបត្តិបាក់ទឹកចិត្ត ឬការថប់បារម្ភ ដែលជាកត្តារួមចំណែកដ៏ធំចំពោះការធ្វើអត្តឃាត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង