681 ezgif.com resize
Swift cc time

«ព្រះពុទ្ធប្បដិមា»ទ្រង់គង់គ្រោងនឹងសាងសង់នៅអាកាសយានដ្ឋានអន្តរជាតិតេជោឈានដល់កិច្ចប្រជុំសម្រេច

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រូបភាពគម្រោង ក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

ភ្នំពេញ៖ «ព្រះពុទ្ធប្បដិមា»ទ្រង់គង់ ដែលមានកម្ពស់ជាង៧ម៉ែត្រ គ្រោងនឹងសាងសង់នៅ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី ២៤ មេសា ម្សិលមិញ ត្រូវបានប្រជុំសម្រេចចុងក្រោយពីជំនាញពាក់ព័ន្ធ ដើម្បីឈានទៅទៅបើកដំណើរការសាងសង់ជាផ្លូវការ ខណៈដែលអាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់ជិតរួចរាល់ក្នុងដំណាក់កាលទី១។

កិច្ចប្រជុំពិនិត្យសម្រេចចុងក្រោយ ដោយមានការចូលរួមដឹកនាំកិច្ចប្រជុំដោយលោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិង សាសនា សម្តេចសង្ឃ និង តំណាងក្រុមហ៊ុន។

 លោកឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលក្រុមហ៊ុន CAIC បានគូសបញ្ជាក់ប្រាប់ ស៊ីស៊ីថាមស៍ កិច្ចប្រជុំពិនិត្យគម្រោងសាងសង់  «ព្រះពុទ្ធប្បដិមា»ទ្រង់គង់ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាកិច្ចប្រជុំពិនិត្យចុងក្រោយ ហើយក្រុមជំនាញនានាបានសម្រេចកែសម្រួល នៅចំណុចមួយចំនួននៃគម្រោង «ព្រះពុទ្ធប្បដិមា»។

គួរបញ្ជាក់ថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីប្រមាណ ២៦០០ហិកតា រចនាដោយក្រុមវិស្វករ ប្រទេសអង់គ្លេស ជាព្រលានដ៏ធំលំដាប់ 4F និងប្រើប្រាស់បច្ចេកវិទ្យាទំនើបៗចុងក្រោយរបស់ពិភពលោក។តាមផែនការ គម្រោងរបស់កូនខ្មែរនេះនឹងបើកដំណើរការ ដំណាក់កាលទី១ នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥ ខណៈបច្ចុប្បន្ននេះ ការសាងសង់សម្រេចបានប្រមាណជាង៩៤ភាគរយ។

ក្នុងគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បង្រៀនយុវជនខ្មែររាប់ពាន់នាក់បណ្តុះ «ជំនាញវិស្វករ និងស្ថាបត្យករ»ចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ។សម្រាប់ លោកឧកញ៉ា ឆារស៍ វ៉ាន់ អាកាសយានដ្ឋានអន្តរជាតិតេជោ មានតម្រូវការជំនាញផ្នែក ស្ថាបត្យករ និងវិស្វករ ជាច្រើន។ និស្សិតដែលសិក្សាជំនាញវិស្វកម្ម និង ស្ថាបត្យកម្មទៅកាន់យុវជនរាប់ពាន់នាក់ នាពេលខាងមុខ នឹងទទួលបានឱកាសការងារលើផ្នែកនេះ ចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ៕

Khcct banner

អត្ថបទទាក់ទង