Cctimesw1140xh150cm copy

អ៊ីរ៉ង់ព្រមានផលលំបាក់ធ្ងន់ធ្ងរ ប្រសិនបើអ៊ីស្រាអែលមិនព្រមឈប់វាយប្រហារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
សមាជិក​ម្នាក់​នៃ​កង​កម្លាំង​ប៉ារ៉ាហ្គាយ Basij ចូល​រួម​ការ​ជួប​ជុំ​គាំទ្រ​ជន​ប៉ាឡេស្ទីន នៅ​ក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០២៣

អ៊ីរ៉ង់៖ អ៊ីរ៉ង់បានព្រមាននៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសៅរ៍ថាប្រសិនបើ "ឧក្រិដ្ឋកម្មសង្គ្រាម និងអំពើប្រល័យពូជសាសន៍" របស់អ៊ីស្រាអែលមិនត្រូវបានបញ្ឈប់ទេនោះ ស្ថានការណ៍អាចនឹងប្រឈមមុខធ្លាក់ចូលក្នុងភ្លើងសង្រ្គាមកាន់តែខ្លាំងឡើងជាងបច្ចុប្បន្ន ។ការបង្ហោះនៅលើបណ្តាញសង្គម X ដោយបេសកកម្មរបស់អ៊ីរ៉ង់ទៅកាន់អង្គការសហប្រជាជាតិបានកើតឡើងបន្ទាប់ពីទីក្រុង Tehran បានព្រមានអ៊ីស្រាអែលនៅក្នុងសារដែលបានផ្ញើតាមរយៈអង្គការសហប្រជាជាតិថា អ៊ីរ៉ង់នឹងឆ្លើយតបទៅកាន់អ៊ីស្រាអែលភ្លាមៗប្រសិនបើអីស្រាអែលមិនព្រមបញ្ឈប់ការសម្លាប់រង្គាលក្នុងតំបន់ហ្គាហ្សា ។

អ៊ីស្រាអែលកំពុងរៀបកាលប្រយុទ្ធទ្រង់ទ្រាយធំកាលពីថ្ងៃសៅរ៍ដើម្បីបើកការវាយប្រហារលើដីប្រឆាំងនឹងក្រុមហាម៉ាសដែលគាំទ្រដោយអ៊ីរ៉ង់នៅតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីបានប្រាប់ប្រជាជនប៉ាឡេស្ទីន ឱ្យភៀសខ្លួនពីភាគខាងត្បូងឆ្ពោះទៅកាន់ព្រំដែនបិទជាមួយអេហ្ស៊ីប។

អ៊ីស្រាអែលបានប្តេជ្ញាថានឹងកម្ទេចក្រុមហាម៉ាសជាការសងសឹកចំពោះការវាយប្រហារដោយក្រុមអ៊ីស្លាមប៉ាឡេស្ទីនមួយសប្តាហ៍មុន។ ក្រុមហាម៉ាស់បានវាយលុកទីក្រុងនានារបស់អ៊ីស្រាអែល ដោយបានសម្លាប់មនុស្ស ១,៣០០ នាក់ និងចាប់ចំណាប់ខ្មាំងជាច្រើននាក់ ដែលជាការវាយប្រហារដ៏អាក្រក់បំផុតលើជនស៊ីវិលក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។យន្តហោះចម្បាំង និងកាំភ្លើងធំរបស់អ៊ីស្រាអែលបានវាយលុកតំបន់ហ្គាហ្សា ហើយបានទម្លាក់គ្រាប់បែកដ៏ខ្លាំងបំផុតដែលមិនធ្លាប់ឃើញពីមុនមកចូលក្នុងទឹកដីអ៊ីស្រាអែល ដោយបានឡោមព័ទ្ធផ្ទះរបស់ប្រជាជនប៉ាឡេស្ទីន ២,៣ លាននាក់ស្ថិតក្រោមការឡោមព័ទ្ធសរុប។ អាជ្ញាធរហ្គាហ្សាអះអាងថាមនុស្សជាង២.២០០នាក់ត្រូវបានសម្លាប់។

មេដឹកនាំអ៊ីរ៉ង់លោក Ali Khamenei

សហរដ្ឋអាម៉េរិកបាននិងកំពុងធ្វើការដើម្បីរក្សាអ៊ីរ៉ង់ឱ្យរួចផុតពីជម្លោះ ហើយការទូតអន្តរជាតិកាន់តែទូលំទូលាយត្រូវបានផ្តោតលើការទប់ស្កាត់ពីការហូរហៀរនៃវិបត្តិផ្សេងៗ ជាពិសេសចូលទៅក្នុងប្រទេសលីបង់ និងបង្កឱ្យមានសង្រ្គាមក្នុងតំបន់។ក្រុមហេសបូឡាហ៍ ដែលគាំទ្រដោយអ៊ីរ៉ង់ និងប្រដាប់ដោយអាវុធខ្លាំងនៅលីបង់ បានប៉ះទង្គិចជាមួយអ៊ីស្រាអែល ឆ្លងកាត់ព្រំដែនលីបង់ ជាច្រើនដងក្នុងសប្តាហ៍កន្លងទៅ នៅក្នុងការប្រឈមមុខដាក់គ្នាដ៏សាហាវបំផុត ចាប់តាំងពីពួកគេបានប្រយុទ្ធគ្នាអស់រយៈពេលមួយខែក្នុងឆ្នាំ ២០០៦៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង