Cctimesw1140xh150cm copy

ពលរដ្ឋអាម៉េរិក១២នាក់ត្រូវបានសម្លាប់ ក្នុងសង្រ្គាមអ៊ីស្រាអែល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាម៉េរិក៖ ពលរដ្ឋអាម៉េរិក ១១នាក់ត្រូវបានសម្លាប់នៅក្នុងជម្លោះក្នុងប្រទេសអ៊ីស្រាអែល ហើយចំនួនមិនស្គាល់អត្តសញ្ញាណនៅតែបាត់ខ្លួនជាច្រើនរយនាក់ទៀត។ លោកចូបៃដិនអះអាងថា"នៅពេលដែលយើងបន្តគិតគូរអំពីភាពភ័យរន្ធត់នៃការវាយប្រហារភេរវកម្មដ៏គួរឱ្យរន្ធត់ប្រឆាំងនឹងអ៊ីស្រាអែលនៅចុងសប្តាហ៍នេះ និងជនស៊ីវិលស្លូតត្រង់រាប់រយនាក់ដែលត្រូវបានសម្លាប់ យើងកំពុងមើលឃើញទំហំនៃសោកនាដកម្មដ៏ធំធេងនេះ"។

លោកចូបៃដិន ថ្លែងឲ្យដឹងថាបច្ចុប្បន្ននេះរូបលោកកំពុងតែធ្វើការជាមួយមន្រ្តីពាក់ព័ន្ធនៅក្នុងប្រទេសអ៊ីស្រាអែលដើម្បីធ្វើការជម្លៀសប្រជាពលរដ្ឋអាម៉េរិកដែលកំពុងមានវត្តមាននៅទឹកដីអ៊ីស្រាអែល និងនៅតំបន់ដែលកំពុងផ្ទុះសង្រ្គាម។លោកបន្ថែមថាសង្រ្គាមអ៊ីស្រាអែល៤ថ្ងៃបានផ្តាច់ជីវិតជនស្លូតត្រង់អស់ជាង២០០០នាក់ ខណៈរាប់ពាន់នាក់ផ្សេងទៀតបានបាត់បង់ផ្ទះសម្បែងទីជំរក និងព្រាត់ព្រាស់គ្រួសារ ក្រៅពីសម្លាប់រង្គាលពលរដ្ឋអាម៉េរិក ក្រុមទាហានប៉ាឡេស្ទីនហាម៉ាស់ក៏បានចាប់ប្រជាជនអាម៉េរិកធ្វើជាចំណាប់ខ្មាំង និងធ្វើទារុណកម្មជាខ្លាំងដែលនេះជាសញ្ញាបង្ហាញពួកហាម៉ាសគឺជាភារវកម្មដ៏សាហាវព្រៃផ្សៃបំផុតមួយ។ លោកក៏បានព្រមានឲ្យក្រុមប៉ាឡេស្ទីនសងថ្លៃខូចខាតគ្រប់បែបយ៉ាងដល់ពលរដ្ឋអ៊ីស្រាអែល និងដល់ប្រជាជនអាម៉េរិកដែលត្រូវបានក្រុមនេះចាប់ធ្វើឈ្លើយសឹកនិងសម្លាប់។

គួរបញ្ជាក់ថាកាលពីព្រឹកព្រលឹមថ្ងៃសៅរ៌ ទី ០៧ ខែ តុលា ក្រុមទាហានហាម៉ាស់បានបើកប្រតិបត្តិការវាយប្រហារប្រទេសអ៊ីស្រាអែលដោយបាច់ទៅដោយគ្រាប់មីស៊ីជាច្រើនពាន់គ្រាប់ ដែលជាការវាយប្រហារមិនឲ្យអ៊ីស្រាអែលដឹងខ្លួនមុន។ កន្លះម៉ោងបន្ទាប់ពីត្រូវបានក្រុមហាម៉ាស់វាយប្រហារអ៊ីស្រាអែលក៏បានប្រកាសសង្រ្គាមជាមួយទាហានហាម៉ាស់និងព្រមានថាសង្រ្គាមមួយនេះគឺជាសង្រ្គាមដែលមិនធ្លាប់កើតមានក្នុងមជ្ឈិមបូព៌ា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង