681 ezgif.com resize
Swift cc time

មន្ត្រីការបរទេសចិន៖ វត្តមានកីឡាករកម្ពុជា ដែលចាស់ជាងគេនៅកីឡាអាស៊ី នឹងជំរុញទឹកចិត្តកីឡាករវ័យក្មេង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ចិន៖ អត្តពលិកកម្ពុជាដែលមានវ័យចំណាស់ជាងគេបង្អស់ នៅកីឡា អាស៊ីឆ្នាំ ២០២៣នេះ គឺលោក សុខ ថេង មានអាយុ ៨៤ឆ្នាំ ទទួលបានការចាប់អារម្មណ៍ពីសំណាក់ លោក វ៉ាង វិនពីង (Wang Wenbin) អ្នកនាំពាក្យក្រសួងការបរទេសចិន និងប្រជាជនចិនក្នុងការបង្ហាញឲ្យឃើញពីក្ដីស្រឡាញ់ចូលចិត្តចំពោះកីឡា។

យោងតាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់លោក វ៉ាង វិនពីង អ្នកនាំពាក្យក្រសួងការបរទេសចិន បានបង្ហោះរូបភាព នឹងពាក្យពេជកោតសរសើរ លោក សុខ ថេង អត្តពលិកកម្ពុជាដែលមានវ័យចំណាស់ជាងគេបង្អស់នៅកីឡា អាស៊ីលើកទី ១៩ ដោយបានចូលរួមប្រកួតក្នុងវិញ្ញាសាកីឡាអុកចិន។ លោក វិនពីង បានលើកឡើងនូវសម្តីរបស់អត្តពលិកវ័យ៨៤ឆ្នាំរូបនេះថា «គាត់មកទីនេះព្រោះគាត់ចូលចិត្ត និងស្រឡាញ់កីឡា»។

អ្នកនាំពាក្យក្រសួងការបរទេសចិន យល់ឃើញថា សម្តីមួយឃ្លាដែលបង្ហាញពីក្តីស្រឡាញ់ និងស្មារតី ក្នុងកីឡារបស់អត្តពលិកវ័យ៨៤ឆ្នាំកម្ពុជា នឹងបន្តជំរុញទឹកចិត្ត កីឡាករវ័យក្មេងឱ្យដេញតាមក្តីសុបិនរបស់ពួកគេ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៩ ដែលបានរៀបចំនៅក្នុងក្រុងហាងចូវ ប្រទេសចិន បានបិទបញ្ចប់ជាស្ថាពរ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣។ កម្ពុជា ដែលបញ្ជូនអត្តពលិកសរុប១១៤នាក់ លើ១៧ប្រភេទកីឡាផងដែរ៕


Khcct banner

អត្ថបទទាក់ទង