Cctimesw1140xh150cm copy

អាម៉េរិកបាញ់សម្លា.ប់អ្នកបើកបររថយន្តម្នាក់ដែលបុកចូលស្ថានទូតចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ឡានរបស់ជនដៃដល់

សាន់ហ្វ្រាន់ស៊ីស្កូ៖ ប៉ូលីសអាម៉េរិកបានបាញ់សម្លាប់អ្នកបើកបររថយន្តម្នាក់ដែលបើកបុកចូលស្ថានទូតចិននៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូនៅព្រឹកថ្ងៃអង្គារនេះ។ប៉ូលិសអះអាងថាមូលហេតុដែលបើកបុកចូលស្ថានទូតចិនប្រចាំប្រទេសអាម៉េរិកនៅមិនទាន់ដឹងនៅឡើយទេ។ ជនដៃដល់ដែលបើកឡានចូលក្នុងស្ថានទូតមិនទាន់ត្រូវបានគេស្គាល់នៅឡើយនោះទេ។

អ្នកនាំពាក្យនាយកដ្ឋានប៉ូលីស San Francisco លោក Sergeant Kathryn Winters បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានប៉ុន្មានម៉ោងក្រោយមកថា "ខ្ញុំមិនដឹងថាមានមនុស្សប៉ុន្មាននាក់នៅខាងក្នុងការិយាល័យទិដ្ឋាការនៅពេលមានការប៉ះទង្គិចគ្នា"ទេ ។ លោក Winters បន្តថា “នៅពេលដែលមន្រ្តីមកដល់ទីនេះ នៅកន្លែងកើតហេតុ ពួកគេបានរកឃើញរថយន្តរបស់ជនដៃដល់បើកមកដល់ក្នុងស្ថានទូតបាត់ទៅហើយ។ លោកបន្ថែមថាភ្លាមៗក្រុមមន្រ្តីក៏បានបើកការបាញ់ប្រហារទៅលើជនដៃដល់ក៏ប៉ុន្តែមិនទាន់ប៉ះពាល់ជីវិតនោះទេ ជនដៃដល់បានបាត់បង់ជីវិតនៅតែដែលត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ បច្ចុប្បន្នប៉ូលីសអាម៉េរិកកំពុងបន្តស៊ើបអង្គេតបន្ថែមជុំវិញនៃគ្រោះថ្នាក់មួយនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង