Cctimesw1140xh150cm copy

ឥណ្ឌូណេស៊ីគ្រោងបញ្ចប់កម្ចីផ្លូវដែកចំនួន ៥៦០ លានដុល្លារពីប្រទេសចិននៅសប្តាហ៍ក្រោយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ឥណ្ឌូណេស៊ី៖ ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី ០៩ តុលា គ្រោងនិងបញ្ចប់ការចុះហត្ថលេខាលើប្រាក់កម្ចីចំនួន ៥៦០ លានដុល្លារអាម៉េរិក ដែលបានពន្យារពេលជាមួយប្រទេសចិនក្នុងអំឡុងវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ (BRF) នៅទីក្រុងប៉េកាំង ជាមួយនឹងចំនួនទឹកប្រាក់ដែលគ្រោងនឹងបញ្ចប់នៃការចំណាយសម្រាប់គម្រោងផ្លូវរថភ្លើងល្បឿនលឿនដំបូងគេ។ លោកប្រធានាធិបតី Joko Widodo បានចាប់ផ្តើមដំណើរការផ្លូវដែកតម្លៃ ៧,៣ ពាន់លានដុល្លារអាម៉េរិក ដែលតភ្ជាប់ពីរដ្ឋធានីហ្សាកាតាទៅកាន់ទីក្រុង Bandung ដែលបានសាងសង់ដោយក្រុមហ៊ុនឥណ្ឌូនេស៊ី។

អនុរដ្ឋមន្ត្រីនៃសហគ្រាសរដ្ឋ លោក Kartika Wirjoatmodjo ឲ្យដឹងថាការចុះហត្ថលេខាដែលបានធ្វើឡើងក្នុងអំឡុងពេលវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ (BRF) រវាងលោក Widodo និងប្រធានាធិបតីចិន Xi Jinping ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមដំណើរការពាណិជ្ជកម្មរបស់រថភ្លើងជាផ្លូវការ។ ហើយប្រាក់កម្ចីថ្មីនេះ គឺបន្ថែមលើប្រាក់កម្ចីឆ្នាំ ២០១៧ ដែលមានតម្លៃ ៤,៥៥ ពាន់លានដុល្លារដែលធនាគារអភិវឌ្ឍន៍ចិនបានអនុម័ត នឹងមានសុពលភាពរយៈពេល ៤០ ឆ្នាំ ជាមួយនឹងរយៈពេលអនុគ្រោះរយៈពេល ១០ ឆ្នាំ និងអត្រាការប្រាក់ ២ ភាគរយក្នុងមួយឆ្នាំ។

មន្ត្រីឥណ្ឌូណេស៊ី បាននិយាយថា ទីក្រុងហ្សាកាតាកំពុងស្វែងរកលក្ខខណ្ឌណាមួយសម្រាប់ប្រាក់កម្ចីបន្ថែម ប៉ុន្តែប្រទេសចិនបានផ្តល់អត្រាការប្រាក់ខ្ពស់ជាងចន្លោះពី ៣,៤ ភាគរយទៅ ៤ ភាគរយ។ ប្រទេសចិនក៏បានស្នើឲ្យមានការធានាពីរដ្ឋាភិបាលសម្រាប់ប្រាក់កម្ចីបន្ថែមដែលរដ្ឋាភិបាលឥណ្ឌូនេស៊ីទទួលយក។ វេទិកាខ្សែក្រវ៉ាត់ និងផ្លូវ (BRF) របស់ប្រទេសចិននឹងប្រារព្ធឡើងនៅទីក្រុងប៉េកាំងនៅសប្តាហ៍ក្រោយដើម្បីប្រារព្ធខួបលើកទី ១០៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង