Cctimesw1140xh150cm copy

ចិនប្រឆាំង និងថ្កោលទោសសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលក្នុងជម្លោះអ៊ីស្រាអែល-ហាម៉ាស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning

ប៉េកាំង៖ ប្រទេសចិនបានចេញសេចក្តីថ្លែងការណ៌របស់ខ្លួននាថ្ងៃទី៩ ខែតុលា នេះថាខ្លួន "ប្រឆាំង និងថ្កោលទោស" អំពើហឹង្សាលើជនស៊ីវិលក្នុងប្រទេសអ៊ីស្រាអែល និងទឹកដីប៉ាឡេស្ទីន។ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Mao Ning បានឲ្យដឹងនាថ្ងៃច័ន្ទនេះថា "ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនៃជម្លោះនាពេលថ្មីៗនេះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល" ។ទីក្រុងប៉េកាំង «មានការសោកស្ដាយជាខ្លាំងចំពោះការបាត់បង់ជីវិតជនស៊ីវិលដែលបណ្តាលមកពីជម្លោះ ហើយប្រឆាំង និងថ្កោលទោសចំពោះសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល»។

សម្រាប់លោកស្រី Mao Ning៖ «ចិនប្រឆាំងសកម្មភាពដែលពង្រីកជម្លោះ និងបំផ្លាញស្ថិរភាពក្នុងតំបន់ ហើយសង្ឃឹមថាប្រទេសទាំងពីរនិងបញ្ចប់សង្រ្គាម និងស្ដារសន្តិភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ លោកស្រីក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ "ដើរតួនាទីរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងរួមគ្នាលើកកម្ពស់ការបន្ថយនៃជម្លោះរវាងប្រទេសទាំងពីរ" ហើយ"ផ្លូវដើម្បីដោះស្រាយវដ្ដនៃជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល គឺស្ថិតនៅក្នុងការបន្តការចរចាសន្តិភាព"៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង