កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ គ្រោងរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត នៅថ្ងៃទី២៨-២៩ តុលា ខាងមុខនេះ ក្នុងគោលបំណងសម្រាំងទូកដែលមានលក្ខណៈសម្បត្តិល្អ ត្រៀមចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ នៅរាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៦-២៧-២៨ ខែ វិច្ឆិកា ឆ្នាំ២០២៣។
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងទៅនៅថ្ងៃទី២៦-២៧-២៨ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ធំ គ្រោងរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត នៅថ្ងៃទី២៨-២៩ តុលា ខាងមុខនេះ ក្នុងគោលបំណង បង្កបរិយាកាសជូនបងប្អូនប្រជាពលរដ្ឋ បានកំសាន្តសប្បាយ និងសម្រាំងទូកដែលមានលក្ខណៈសម្បត្តិល្អ ត្រៀមចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ នៅរាជធានីភ្នំពេញ។
ដើម្បីឱ្យពិធីប្រណាំងទូកនេះប្រព្រឹត្តទៅ ប្រកបដោយភាពអធឹកអធម រីករាយនិងជោគជ័យ រដ្ឋបាលខេត្ត អំពាវនាវដល់សាធារណជនមេត្តាជួយ ឧបត្ថម្ភគាំទ្រទាំង សម្ភារៈ និងថវិកា រួមចំណែកជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងការផ្តល់រង្វាន់លើកទឹកចិត្ត និងផ្គត់ផ្គង់ ដល់កីឡាករកីឡាការិនី និងសម្រាប់ដោះស្រាយការចំណាយ ផ្សេងៗក្នុងពិធីនេះ៕