អ៊ីស្រាអែល៖ សង្រ្គាមដោយមិនបានព្រាងទុករបស់អ៊ីស្រាអែលជាមួយនឹងក្រុមហាម៉ាស់ប៉ាឡេស្ទីនបានបណ្តាលឲ្យមនុស្សប្រមាណជាង ១០០០នាក់ស្លាប់ និងជាច្រើនរយនាក់ទៀតកំពុងរងរបួសនិងព្រាត់ប្រាស់គ្រួសាររបស់ខ្លួន។ ក្រុមជ្រុលនិយមប៉ាឡេស្ទីនបានបើការវាយប្រហារចូលក្នុងទឹកដីអ៊ីស្រាអែលដោយចាប់ពីការបាញ់មីស៊ីជាច្រើនពាន់គ្រាប់កាលពីល្ងាចថ្ងៃសៅរ៌ទី ៧ ខែ តុលា ជាការវាយប្រហារដោយអ៊ីស្រាអែលមិនបានត្រៀមខ្លួនជាមុន។
យោធាអ៊ីស្រាអែលបានបើកការវាយលុកតំបន់ហ្គាហ្សារបស់ប៉ាឡេស្ទីនកាលពីថ្ងៃអាទិត្យជាការឆ្លើយតបទៅកាន់ក្រុមប៉ាឡេស្ទីនវិញ អ៊ីស្រាអែលបានសម្លាប់ក្រុមប៉ាឡេស្ទីនរាប់រយនាក់ជាការសងសឹកចំពោះការវាយប្រហារបង្ហូរឈាមដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន នៅពេលដែលក្រុមអ៊ីស្លាមហាម៉ាសបានសម្លាប់ជនជាតិអ៊ីស្រាអែលចំនួន ៧០០ នាក់ និងចាប់ពង្រត់រាប់សិបនាក់ទៀតកាលពីថ្ងៃសោរ៌។
ការវាយលុករបស់ក្រុមយុទ្ធជនហាម៉ាស់តាមទីក្រុងអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍គឺជាការលុកលុយដ៏សាហាវបំផុតចាប់តាំងពីការវាយប្រហាររបស់អេហ្ស៊ីប និងស៊ីរីនៅក្នុងសង្គ្រាម Yom Kippur កាលពី ៥០ ឆ្នាំមុន ហើយបានគំរាមកំហែងបញ្ឆេះការផ្ទុះឡើងមួយទៀតនៅក្នុងជម្លោះដ៏រ៉ាំរ៉ៃរវាងប្រទេសទាំងពីរ។ ជាការឆ្លើយតប ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានវាយប្រហារលើប្លុកលំនៅដ្ឋាន ផ្លូវរូងក្រោមដី វិហារអ៊ីស្លាម និងផ្ទះរបស់មន្ត្រីក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ដោយបានសម្លាប់មនុស្សជាង ៤០០ នាក់ រួមទាំងកុមារ ២០ នាក់ ស្របតាមពាក្យសច្ចារបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu អំពី "ការសងសឹកដ៏ខ្លាំងក្លា"របស់អ៊ីស្រាអែលជាមួយប៉ាឡេស្ទីន ។
បន្ទាប់ពីសង្រ្គាមផ្ទុះជាមួយគ្នារយៈជាងកន្លងថ្ងៃកាលពីថ្ងៃសោរ៌សហរដ្ឋអាម៉េរិកដែលដឹកនាំដោយលោកចូបៃដិន ក៏បានប្រកាសជំហថ្មីឈរជាមួយអ៊ីស្រាអែល និងប្រកាសផ្តល់ជំនួយគ្រប់បែបយ៉ាងដើម្បីជួយឲ្យអ៊ីស្រាអែលតតាំង និងយកឈ្នះជាមួយនិងក្រុមប៉ាឡេស្ទីន៕