Cctimesw1140xh150cm copy

ពូទីន៖ អ៊ុយក្រែនតស៊ូជាមួយរុស្សីបាន១សប្តាហ៍តែប៉ុណ្ណោះ ប្រសិនគ្មានជំនួយពីលោកខាងលិច

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

រុស្សី៖ ប្រធានាធិបតីរុស្សី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថា អ៊ុយក្រែនមិនអាចបន្តសង្គ្រាមបានលើសពីមួយសប្តាហ៍ឡើយ ប្រសិនបើគ្នានជំនួយផ្នែកយោធា និងជំនួយពីលោកខាងលិចនោះទេ។ លោក ពូទីន ក៏បានអះអាងដែរថា អ៊ុយក្រែនបានបាត់បង់ទាហាន ច្រើនជាង៩០,០០០នាក់ហើយ ចាប់តាំងពីការបើកប្រតិបត្តិការវាយបកប្រឆាំងកងកម្លាំងរុស្សី កាលពីខែមិថុនាមក ហើយការផ្តល់មូលនិធិរបស់អាម៉េរិកសម្រាប់អ៊ុយក្រែន នឹងឲ្យមាននូវភាពចលាចលនយោបាយនៅក្នុងទីក្រុងវ៉ាស៊ីនតោន ដែលអាចប៉ះពាល់ដល់ជំនួយផ្នែកយោធា ក្នុងការផ្ដល់ជំនួយដល់អ៊ុយក្រែនប្រឆាំងនឹងរុស្សី។

សហភាពអឺរ៉ុប និងរដ្ឋជាសមាជិកក៏បានសម្រេចផ្តល់ជំនួយជាង ១០០ ពាន់លានដុល្លារដល់អ៊ុយក្រែន រួមទាំងការផ្តល់ជំនួយជាអាវុធផងដែរ។ ចំណែកអាម៉េរិក ក៏បានសន្យាថាផ្តល់ជំនួយផ្នែកយោធាចំនួន ៤៣ ពាន់លានដុល្លារ ខណៈដែលសភាបានអនុម័ត ១១៣ ពាន់លានដុល្លារ ដែលរួមមានជំនួយមនុស្សធម៌។ ប៉ុន្តែការផ្តល់មូលនិធិថ្មីរបស់សហរដ្ឋអាម៉េរិកសម្រាប់អ៊ុយក្រែននៅពេលនេះត្រូវបានផ្អាក ដោយសារបញ្ហានយោបាយបានកើតឡើងដោយសារការដកតំណែងប្រធានសភាគណបក្សសាធារណរដ្ឋ ដែលធ្វើឲ្យរដ្ឋាភិបាលរបស់សហរដ្ឋអាម៉េរិកត្រូវបានបិទទ្វារសភាពហើយរងចាំការតែងតាំងថ្មី៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង