Cctimesw1140xh150cm copy

បុរសម្នាក់លើកដៃសម្លា.ប់ប្រពន្ធ និងកូនស្រីខ្លួនឯងដោយសារភ្លើងប្រច័ណ្ឌ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ខេត្តកណ្តាល៖ បុរសម្នាក់ដែលជាប្តីនៅថ្ងៃទី ៦ តុលានេះ បានសម្រេចចិត្តអាករសម្លាប់ប្រពន្ធ និងកូនស្រីរបស់ខ្លួនអាយុត្រឹម២ខួប ដោយសារភ្លើងប្រច័ណ្ឌ។ហេតុការណ៍នេះកើតឡើងនៅ ស្ថិតនៅក្នុងភូមិ ពោធិ៍ស្មាត ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ហេតុការណ៍នេះ បង្កឱ្យមានភាពភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋនៅតំបន់នោះ។

យោងតាមការឱ្យពីអាជ្ញាធរនៅក្នុងតំបន់ បានគូសបញ្ជាក់ថា ករណីនេះបានបង្កឱ្យមានភាពភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់កើតហេតុខាងលើ ក្រោយប្រទះឃើញជនរងគ្រោះ ដែលជាម្តាយនិងកូន បានស្លាប់ក្នុងថ្លុកឈាម ខណៈបុរសជាប្តីបានរត់គេចខ្លួនបាត់។

ជនរងគ្រោះជាប្រពន្ធមានឈ្មោះឃឿន ស្រីវលក្ខណ៍ ភេទស្រី អាយុ៣០ឆ្នាំ ចំណែកកូនស្រីឈ្មោះ អឿន ចន្ទសីម៉ា ភេទស្រី អាយុទើប ២ឆ្នាំ។ចំណែកជនដៃដល់ជាប្តីឈ្មោះ ម៉ែន សំអាង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាប្រជាការពារភូមិ។ មុនពេលកើតហេតុ កាលពីម្សិលមិញ ស្ត្រីរងគ្រោះដែលត្រូវជាប្រពន្ធ បានទៅដាក់ពាក្យសុំលែងលះគ្នានៅសាលាឃុំ ប៉ុន្តែមន្ត្រីសាលាឃុំជាប់រវល់ ក៏បានត្រឡប់មកផ្ទះវិញ។ ស្រាប់តែនៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ក៏លឺដំណឹងថាគេប្រទះឃើញជនរងគ្រោះ ដែលជាម្តាយនិងកូន បានស្លាប់ក្នុងថ្លុកឈាម ។បច្ចុប្បន្នជនសង្ស័យកំពុងរត់គេចខ្លួន ហើយសមត្ថកិច្ច ស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្ទន្ទាទោសតាមច្បាប់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង