681 ezgif.com resize
Swift cc time

វៀតណាមសងជំងឺចិត្តដល់កូនក្តីជាង៧ម៉ឺនដុល្លារ ក្រោយកាត់ក្តីខុសឲ្យជាប់ពន្ធនាគារ៤០ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោក Do Thanh An (ស្តាំ) កូនប្រុសរបស់ជនរងគ្រោះដែលត្រូវបានគេសម្លាប់ និយាយជាមួយលោក Vo Ngoc កូនប្រុសរបស់បុរស Vo Te ដែលត្រូវបានឃុំខ្លួនដោយខុសនៅក្នុងខេត្ត Binh Thuan ថ្ងៃទី មិថុនា ឆ្នាំ 2022

វៀតណាម៖ តុលាការក្រុងហាណូយបានប្រកាសសងសំណងដល់អ្នកទោសម្នាក់មានឈ្មោះថា Vo Te ក្រោយពីបានកាត់ក្តីច្រឡំចោទថារូបលោកបានសម្លាប់ និងប្លន់ដល់ជនរងគ្រោះម្នាក់ទៀតមានឈ្មោះថា Khanh កាលពីឆ្នាំ ១៩៨០។ វៀតណាមបានសម្រេចសងសំណងដល់ជនរងគ្រោះដែលត្រូវបានតុលាការកាត់ក្តីខុសក្នុងសំណងប្រមាណជាង៧ម៉ឺនដុល្លារអាម៉េរិក។

ជនរងគ្រោះដែលត្រូវបានតុលាការកាត់ក្តីឲ្យជាប់ទោសកាលពីកន្លងទៅមានឈ្មោះថា Vo Te លោកត្រូវបានតុលាការចោទប្រកាន់ពីបទមនុស្សឃាតលើជនរងគ្រោះម្នាក់ទៀតកាលពីឆ្នាំ ១៩៨០ តុលាការអះអាងថាលោកបានប្លន់យកមាស និងសម្លាប់ជនរងគ្រោះបំបិតភស្តុងតាង លោកត្រូវបានតុលាការចោទដោយអយុត្តិធម៌ដោយសារតែលោកជាជនសង្ស័យម្នាក់ដែលនៅចម្ងាយប្រមាណ៣០០ម៉ែត្រពីជនរងគ្រោះ។ ចាប់តាំងពីថ្ងៃដែលលោក Vo Te ត្រូវបានគេឃុំខ្លួន គ្រួសាររបស់គាត់រស់នៅក្នុងភាពអាម៉ាស់ ហើយត្រូវបានអ្នកជិតខាងរើសអើងជាខ្លាំង។ កូនៗរបស់លោក Te ត្រូវបានបង្ខំចិត្តឲ្យឈប់រៀន។ ក្នុងឆ្នាំ ២០២០ បន្ទាប់ពីប្រមូលភស្តុតាងជាច្រើនឆ្នាំដើម្បីស្វែងរកឃាតករបស់ម្តាយលោក Do Thanh An កូនប្រុសរបស់លោកស្រី Khanh (ដែលត្រូវបានគេសម្លាប់ប្លន់) កូនជងរងគ្រោះបានរាយការណ៍ទៅប៉ូលីស Binh Thuan ថាឃាតកពិតគឺ Truong Dinh Chi ដែលតាំងពីបានប្រព្រឹត្តិបទល្មើសមកលោកបានប្តូរឈ្មោះ និងអាសយដ្ឋានជាច្រើនដង។ បន្ទាប់មក គ្រួសាររបស់លោក Te ត្រូវបានមេធាវីមួយចំនួនជួយដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរផ្សេងៗដើម្បីសាររើរឿងក្តីម្តងទៀត។

នៅចុងឆ្នាំ ២០២១ ប៉ូលីស Binh Thuan សហការជាមួយក្រសួងសន្តិសុខសាធារណៈបានរកឃើញថា ឃាតករពិតប្រាកដមានឈ្មោះថា Truong Dinh Chi កំពុងរស់នៅក្នុងខេត្ត Phu Yen ក្បែរនោះ។ លោក Chi បានសារភាពថាបានសម្លាប់លោកស្រីពិតប្រាកដមែន Khanh ប៉ុន្តែប៉ូលីស Binh Thuan មិនអាចចោទប្រកាន់គាត់បានទេ ដោយសារសំណុំរឿងបានផុតកំណត់។

នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២ តំណាងប៉ូលីស Binh Thuan និងអយ្យការប្រជាជនបានសារភាពថាបានឃុំខ្លួនលោក Te ដោយអយុត្តិធម៌ដូចច្នេះតុលាការសម្រេចសង សំណងចំនួន ១.៩ ពាន់លានដុង (៧៧ ៨០០ ដុល្លារ) ជាថ្នូរសម្រាប់ការខាតបង់ទាំងផ្លូវកាយ និងផ្លូវចិត្តរបស់គ្រួសារដែលត្រូវបានតុលាការកាត់ក្តីយ៉ាងអយុត្តិធម៌៕

Khcct banner

អត្ថបទទាក់ទង