អាម៉េរិក៖ លោក Kevin McCarthy សភាតំណាងរាស្ត្រគណបក្សសាធារណរដ្ឋសហរដ្ឋអាម៉េរិក នៅថ្ងៃអង្គារម្សិលមិញនេះ ត្រូវបានសភាអាម៉េរិកបោះឆ្នោតទម្លាក់ចេញពីតំណែងជាប្រធានសភា បន្ទាប់ពីមានបញ្ហាជម្លោះផ្ទៃក្នុងដែលបានកើតឡើងនៅក្នុងគណបក្សសាធារណរដ្ឋរបស់លោក។
លោក Kevin McCarthy ត្រូវបានបោះឆ្នោតទម្លាក់ចេញពីតំណែង ក្នុងសំឡេងគាំទ្រ ២១៦ ទល់នឹង២១០សំឡេង ហើយនេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាម៉េរិក ដែលសភាតំណាងរាស្ត្រត្រូវបានដកតំណែង។ អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre សង្ឃឹមថាសភាតំណាងរាស្ត្រគ្រប់គ្រងដោយបក្សសាធារណរដ្ឋ នឹងបោះឆ្នោតជ្រើសរើសប្រធានថ្មីក្នុងឆាប់ៗ។ គណបក្សសាធារណរដ្ឋ គ្រោងនឹង បើកកិច្ចប្រជុំមួយនៅថ្ងៃទី១០ ខែតុលា ដើម្បីពិភាក្សាពីអ្នកត្រូវបន្តវេនពីលោក McCarthy ខណៈការបោះឆ្នោតជ្រើសរើស ប្រធានសភាតំណាងរាស្ត្រថ្មី អាចនឹងធ្វើឡើងនៅថ្ងៃទី១១ ខែតុលា៕