Cctimesw1140xh150cm copy

កោះតៃវ៉ាន់ប្រកាសផ្អាកជើងហោះហើរ និងការងារជាច្រើនកន្លែងក្រោយព្យុះទីហ្វុង Koinu បោកបក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

តៃប៉ិ៖ ព្យុះទីហ្វុង Koinu បានបោកបក់ឆ្ពោះទៅភាគខាងត្បូងកោះតៃវ៉ាន់នៅថ្ងៃពុធនេះដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោក ហើយបណ្តាលឱ្យមានការលុបចោលជើងហោះហើរក្នុងស្រុកចំនួន ៧០ និងការផ្អាកការងារ និងសាលារៀននៅក្នុងតំបន់ទីក្រុងនៅភាគខាងត្បូងនៃកោះតៃវ៉ាន់រហូតដល់ទទួលបានដំណឹងជាថ្មី។

ព្យុះ Koinu ត្រូវបានគេរំពឹងថានឹងបោកបក់នៅឆ្នេរសមុទ្រភាគអាគ្នេយ៍របស់កោះតៃវ៉ាន់ ក្បែរទីក្រុង Taitung នៅព្រឹកថ្ងៃព្រហស្បតិ៍ ជាព្យុះទីហ្វុងប្រភេទទី ៣ ប៉ុន្តែបន្ទាប់មកបានចុះខ្សោយនៅពេលដែលវាឆ្លងកាត់ចុងភាគខាងត្បូងរបស់កោះតៃវ៉ាន់។

ភ្លៀងធ្លាក់ខ្លាំងបំផុតនឹងធ្លាក់នៅតាមតំបន់ភ្នំ និងតំបន់ដែលមានប្រជាជនតិចនៃស្រុក Pingtung នៅភាគខាងត្បូង និងតំបន់ឆ្នេរភាគខាងកើតនៃតំបន់ Taitung និង Hualien ប៉ុន្តែព្យុះទីហ្វុងក៏នឹងប៉ះពាល់ដល់ទីក្រុងកំពង់ផែ Kaohsiung ភាគខាងត្បូងផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង