ភ្នំពេញ៖ កីឡាករម៉ូតូទឹកកម្ពុជា នៅថ្ងៃទី០៤ តុលានេះ បានដណ្ដើមមេដាយ ២គ្រឿង ដែលក្នុងនោះរួមមានមេដាយមាស ១ គ្រឿង និងប្រាក់ ១ គ្រឿង នៅព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតភពលោក(Water Jet Ski World Series) ឆ្នាំ២០២៣ ជុំទី៣ នៅសហរដ្ឋអាមេរិក ។
យោងតាមកីឡាករ សាលី អ៊ូមើល ជាប្រធានក្រុមដឹកនាំក្រុមកីឡាម៉ូតូទឹកកម្ពុជា បានបញ្ជាក់ថាកីឡាករ សាលី ហ្វីលីន បានធ្វើការប្រកួតមុនគេលើ ២វិញ្ញាសា នៅក្នុងចំណោមកីឡាករម៉ូតូទឹករបស់កម្ពុជាទាំង ៩ នាក់ ដោយដណ្ដើមបានមេដាយមាស ១ លើវិញ្ញាសា Amateur Runabout 1100 Limited និងមេដាយប្រាក់ ១ លើវិញ្ញាសា Amateur Runabout Rec Lites ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតភពលោក(Water Jet Ski World Series) ឆ្នាំ២០២៣ ជុំទី៣នេះ។
គួរបញ្ជាក់ថា នេះជាលើកទី២ ហើយ ដែលកីឡាករម៉ូតូទឹកកម្ពុជា សាលី ហ្វីលីន បានឈ្នះមេដាយមាស ១ និងប្រាក់ ១ ចំពោះកីឡាករចំនួន ៨នាក់ទៀតរបស់កម្ពុជា នឹងប្រធានក្រុមម៉ូតូទឹកកីឡាករ សាលី អ៊ូមើត ផង នឹងត្រូវធ្វើការប្រកួត នៅថ្ងៃ០៤ រហូតដល់ថ្ងៃទី ៨ ខែតុលា ដើម្បីប្រជែងរកមេដាយបន្ត៕