Cctimesw1140xh150cm copy

កោះតៃវ៉ាន់រងការវាយប្រហារដោយព្យុះទីហ្វុង Koinu

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

តៃវ៉ាន់៖ កោះតៃវ៉ាន់បានជូនដំណឹងពីអាកាសធាតុ នៅថ្ងៃទី០៣ តុលានេះ ដល់ប្រជាជនរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្ន ខណៈដែលព្យុះទីហ្វុង Koinu នឹងបោកបក់នៅចុងសប្តាហ៍នេះ ដោយនាំមកនូវខ្យល់ព្យុះ និងភ្លៀងធ្លាក់ខ្លាំងវាយប្រហារកោះតៃវ៉ាន់។ ការិយាល័យអាកាសធាតុបានចេញការព្រមាន បន្ទាប់ពីបានដំណឹងនឹងចេញការប្រកាសអាសន្នដល់អ្នកដែលប្រកបរបរនេសាទនៅលើសមុទ្រឲ្យមានការប្រុងប្រយ័ត្ន ដោយព្យុះទីហ្វុង Koinu នឹងរំកិលទៅភាគពាយព្យ ជាមួយនឹងខ្យល់បក់បោកក្នុងល្បឿន ១៦២ គីឡូម៉ែត្រក្នុងមួយម៉ោង។

អាជ្ញាធរអាកាសធាតុតៃវ៉ាន់បាននិយាយនៅថ្ងៃអង្គារនេះថា ព្យុះទីហ្វុង Koinu អាចនឹងនាំមកនូវខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ទៅកាន់ផ្នែកភាគខាងត្បូង និងភាគខាងកើតនៃកោះតៃវ៉ាន់ ហើយនៅតំបន់មួយចំនួននៅតាមបណ្ដាលឆ្នេរសមុទ្រអាចនឹងមានការបាក់ដី។ ព្យុះទីហ្វុង Haikui បានវាយប្រហារកោះតៃវ៉ាន់នៅដើមខែកញ្ញា ដែលជាព្យុះទីហ្វុងទីមួយដែលបានបោកបក់មកលើដីក្នុងរយៈពេលជាច្រើនឆ្នាំ ដោយបានបំផ្លាញ់ផ្ទះ ដើមឈើ រថយន្តរងការខូចខាត ជាពិសេសមនុស្សរាប់សិបនាក់រងរបួស ប៉ុន្តែមិនបណ្តាលឲ្យមានគ្រោះដល់ជីវិត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង