Cc time web banner 054637

ឥណ្ឌាប្រាប់កាណាដាឲ្យដកមន្ត្រីការទូត៤១នាក់ចេញជាបន្ទាន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មនុស្ស​កាន់​បដា​តវ៉ា​នឹង​ការ​សម្លាប់​មេដឹកនាំ​ផ្តាច់ខ្លួន​ស៊ីក​កាណាដាលោក Hardeep Singh Nijjar នៅ​ក្នុង​បាតុកម្ម​មួយ​នៅ​ខាង​ក្រៅ​ព្រះវិហារ​មាស​ក្នុង​ក្រុង Amritsar ក្នុង​រដ្ឋ Punjab ភាគ​ខាងជើង ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

ឥណ្ឌា៖ យោងតាមកាសែត Financial Times បានចុះផ្សាយនាថ្ងៃអង្គារនេះថា ប្រទេសឥណ្ឌាបានប្រាប់ប្រទេសកាណាដាថាត្រូវតែធ្វើមាតុភូមិនិវត្តន៍អ្នកការទូតចំនួន ៤១ នាក់ចេញជាបន្ទាន់ឲ្យបានផុត ត្រឹមថ្ងៃទី ១០ ខែតុលា។

បើតាមកាសែត Financial Times បានសរសេរថាឥណ្ឌាបានគំរាមដកអភ័យឯកសិទ្ធិការទូតរបស់អ្នកការទូតទាំងនោះដែលកំពុងតែមានវត្តមានក្នុងប្រទេសឥណ្ដាឱ្យចាកចេញពីប្រទេសឥណ្ឌាជាបន្ទាន់មុនថ្ងៃ ១០ ខែតុលា ។ក្នុងអត្ថបទកាសែតនេះសរសេរបន្ថែមថាប្រទេសកាណាដាមានអ្នកការទូតចំនួន ៦២នាក់នៅក្នុងប្រទេសឥណ្ឌា។

គួរបញ្ជាក់ថាភាពតានតឹងរវាងប្រទេសទាំងពីរជុំវិញការអះអាងរបស់នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ដែលថាភ្នាក់ងារស៊ើបការណ៍សម្ងាត់ឥណ្ឌាអាចជាប់ពាក់ព័ន្ធក្នុងការធ្វើឃាតលោក លោក Hardeep Singh Nijjar ដែលពាក់ព័ន្ធទៅនឹងសាសនាក្នុងប្រទេសឥណ្ឌា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង