Cctimesw1140xh150cm copy

ឥណ្ឌូណេស៊ីសម្ពោធផ្លូវ«រថភ្លើងល្បឿនលឿន»ដំបូងគេនៅអាស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ហ្សាការតា៖ ប្រទេសឥណ្ឌូនេស៊ីបានប្រកាសបើកដំណើរការផ្លូវរថភ្លើងល្បឿនលឿនដំបូងគេនៅអាស៊ីអាគ្នេយ៍កាលពីថ្ងៃចន្ទ ដែលជាគម្រោងមានតម្លៃរាប់ពាន់លានដុល្លារគាំទ្រដោយប្រទេសចិន ជាមួយនឹងល្បឿនអតិបរមា ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោងរថភ្លើង "Whoosh" អាចទៅដល់រវាងរដ្ឋធានី Jakarta និង Bandung ក្នុងរយៈពេល ៤៥ នាទី។

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Widodo បានចាត់ទុក "រថភ្លើងល្បឿនលឿន Jakarta-Bandung ជាប្រព័ន្ធដឹកជញ្ជូនដ៏មានប្រសិទ្ធភាព មិត្តភាព របស់ឥណ្ឌូនេស៊ី" ហើយនេះក៏ជានិមិត្តសញ្ញានៃភាពទំនើបកម្មរបស់ឥណ្ឌូនេស៊ីក្នុងការដឹកជញ្ជូនសាធារណៈ ដោយភ្ជាប់យ៉ាងរលូនជាមួយនឹងមធ្យោបាយដឹកជញ្ជូនផ្សេងទៀត" ហើយការដាក់ឲ្យដំណើរការរថភ្លើងល្បឿនលឿននេះបានជួយសម្រួលពេលវេលាជាច្រើនដល់ក្រុមអ្នកទេសចរ នឹងពលរដ្ឋឥណ្ឌូនេស៊ី។

លោក Widodo បាននិយាយថា រថភ្លើងដែលមានសមត្ថភាពដឹងអ្នកដំណើរបាន ៦០០នាក់ថ្មីនេះ គឺជាការដឹកជញ្ជូនផ្លូវដែកល្បឿនលឿនដំបូងគេនៅអាស៊ីអាគ្នេយ៍ ហើយវាគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ទីក្រុងប៉េកាំង ដែលជាកម្មវិធីដ៏ចំណាស់មួយទសវត្សរ៍នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដោយប្រទេសចិន។

សម្រាប់លោក Widodo អក្សរកាត់សម្រាប់ឈ្មោះពេញ Whoosh មកពីពាក្យ "Waktu Hemat, Operasi Optimal, Sistem Handal" ដែលនៅក្នុងវចនានុក្រម Bahasa Indonesia មានន័យថា "សន្សំពេលវេលា ប្រតិបត្តិការដ៏ល្អប្រសើរ "។ ផ្លូវរថភ្លើងល្បឿនលឿននេះត្រូវបានសាងសង់ដោយក្រុមហ៊ុន PT KCIC ដែលបង្កើតឡើងដោយក្រុមហ៊ុនរដ្ឋចំនួនបួនរបស់ឥណ្ឌូនេស៊ី និងក្រុមហ៊ុន China Railway International Coគម្រោងនេះត្រូវបានកំណត់ដំបូងថានឹងចំណាយថវិកាតិចជាង ៥ ពាន់លានដុល្លារអាម៉េរិក ហើយត្រូវបញ្ចប់នៅឆ្នាំ ២០១៩។

ទោះជាយ៉ាងណាក៏ដោយ ការពន្យារពេលដែលបណ្តាលមកពីបញ្ហាប្រឈមក្នុងការសាងសង់ និងការរាតត្បាតនៃជំងឺកូវីដ-១៩ បាននាំឱ្យមានការកើនឡើងនៃការចំណាយ។ក្នុងការត្រៀមបើកសម្ពោធផ្លូវពិសេសនេះ មន្ត្រីបានធ្វើការសាកល្បងជាសាធារណៈសម្រាប់ផ្លូវល្បឿនលឿនថ្មីនេះ។កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីដឹកជញ្ជូនលោក Budi Karya Sumadi បានបញ្ជាក់ថា រដ្ឋាភិបាលនឹងពង្រីកផ្លូវរថភ្លើងល្បឿនលឿនពី Bandung ទៅកាន់ទីក្រុង Surabaya ដែលជាទីក្រុងធំបំផុតទីពីររបស់ប្រទេសឥណ្ឌូនេស៊ី៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង