Img 1426
Swift cc time

«រដូវបើកនេសាទ»ចាប់ផ្តើមពីខែតុលានេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖រដូវបើកនេសាទនេះ បានចាបផ្តើមបើកជាផ្លូវការចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ខាងជើងខ្សែស្របទន្ល ចតុមុខ និង នៅខាងត្បូងខ្សែស្របទន្លេចតុមុខ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មាន រដូវបើកនេសាទសម្រាប់ការនេសាទនៅក្នុងដែននេសាទទឹកសាប នៅខាងជើងខ្សែស្របទន្ល ចតុមុខ បើកចាប់ពីថ្ងៃទី០១ ខែតុលា ដល់ថ្ងៃទី៣១ ខែឧសភា ចំពោះដែននេសាទទឹកសាបនៅ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្ដរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្តា។ ដោយឡែក ខេត្តស្ទឹងត្រែង បើកចាប់ពីថ្ងៃទី០១ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែមេសា។

ចំពោះ ដែននេសាទទឹកសាប ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ នឹងបើកចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ដល់ថ្ងៃទី៣០ ខែមិថុនា រួមមាន ខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ និង មួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្ដាល។

តែយ៉ាងណាក្តី ក្រសួងកសិកម្មបានព្រមានទុកជាមុនថា នៅក្នុងរយៈពេលបើកនេសាទនេះ អ្នកនេសាទទាំងអស់ ត្រូវប្រើឧបករណ៍នេសាទដែលអនុញ្ញាតឱ្យធ្វើនេសាទក្នុងដែននេសាទទឹកសាប ស្របតាមច្បាប់ស្តីពីជលផល និង លិខិតបទដ្ឋានគតិយុត្តជាធរមាន៕

Khcct banner

អត្ថបទទាក់ទង