Cc time web banner 054637

កូរ៉េខាងជើងចាត់ទុកការផលិតនុយក្លេអ៊ែរ ស្របតាមច្បាស់រដ្ឋធម្មនុញ្ញរបស់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កូរ៉េ៖ ស្ថាប័ននីតិប្បញ្ញត្តិរបស់ប្រទេសកូរ៉េខាងជើង នៅថ្ងៃទី ២៨ កញ្ញា បានកំណត់ឋានៈរបស់ប្រទេសខ្លួនថា ជាមហាអំណាចអាវុធនុយក្លេអ៊ែរ នៅក្នុងរដ្ឋធម្មនុញ្ញ។ មេដឹកនាំ គីម ជុងអ៊ុន បាននិយាយកាលពីថ្ងៃអង្គារថា គោលនយោបាយកសាងកម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ត្រូវបានធ្វើឡើងជាអចិន្ត្រៃយ៍ ជាច្បាប់មូលដ្ឋានរបស់រដ្ឋ ដែលគ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតិ ឬហាមឃាត់បានឡើយ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរបស់កូរ៉េខាងជើងបានចេញផ្សាយ។

ប្រទេសកូរ៉េខាងជើង បានធ្វើការសាកល្បងអាវុធជាច្រើនដងក្នុងឆ្នាំនេះ ហើយទំនាក់ទំនងជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក កាន់តែមានភាពតានតឹងខ្លាំង ចំពេលមានការព្រួយបារម្ភថាទីក្រុងព្យុងយ៉ាងអាចនឹងធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរជាលើកដំបូង ដែលខកខាន់ចាប់តាំងពីឆ្នាំ ២០១៧មក។ លោក គីម បានលើកឡើងថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលផ្តល់នូវកម្លាំងនយោបាយដ៏មានឥទ្ធិពលសម្រាប់ការពង្រឹងសមត្ថភាពការពារជាតិ។ ចំណែកកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិកបានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាការឆ្លើយតប រៀបចំសមយុទ្ធរួម ក៏ដូចជាសមយុទ្ធកងទ័ពជើងទឹកជាមួយប្រទេសជប៉ុន។ ទំនាក់ទំនងរវាងកូរ៉េទាំងពីរស្ថិតក្នុងកម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ ហើយការទូតត្រូវបានជាប់គាំងបន្ទាប់ពីការប៉ុនប៉ងត្រូវបានបរាជ័យក្នុងការពិភាក្សាអំពីការរំសាយអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកគីមទៅកាន់ប្រទេសរុស្ស៊ី ដែលជាលើកទីមួយរបស់គេចាប់តាំងពីជំងឺរាតត្បាតរាតត្បាត COVID-19 បានធ្វើឱ្យមានការភ័យខ្លាចរបស់លោកខាងលិចដែលថាទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង ក្នុងការដាក់ទណ្ឌកម្ម និងចុះកិច្ចព្រមព្រៀងផ្គត់ផ្គងអាវុធ។ ហើយទីក្រុងម៉ូស្គូត្រូវបានគេជឿថា បានចាប់អារម្មណ៍ក្នុងការទិញគ្រាប់រំសេវរបស់កូរ៉េខាងជើងដើម្បីបន្តការប្រយុទ្ធនៅអ៊ុយក្រែន ខណៈដែលទីក្រុងព្យុងយ៉ាង ចង់បានជំនួយពីរុស្ស៊ីក្នុងការបង្កើតកម្មវិធីមីស៊ីលដែលត្រូវបានថ្កោលទោសដោយអន្តរជាតិ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង