Eqm5 on ads news
Img 0571
Cct 01
Website cc time banner 09 28 2023 1800 x 300px

តំបន់មួយចំនួនក្នុងប្រទេសវៀតណាម រងផលប៉ះពាល់បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

វៀតណាម៖ ភ្លៀងធ្លាក់ខ្លាំងបានជន់លិចផ្លូវ និងតំបន់មួយចំនួនទៀតក្នុងខេត្ត ក្វាងប៊ិញ និង Ha Tinh ភាគកណ្តាលប្រទេសវៀតណាមនាសប្តាហ៍នេះ ដោយបានធ្វើឱ្យភូមិដាច់ស្រយាលជាច្រើនរងផលប៉ះពាល់ ។ តំបន់ក្វាងប៊ិញ ជារូងភ្នំ ដ៏ធំជាងគេបំផុតលើពិភពលោក បានជួបប្រទះភ្លៀងធ្លាក់ខ្លាំង ដែលបង្កឡើងដោយព្យុះត្រូពិចចាប់ពីថ្ងៃចន្ទម្សិលមួយថ្ងៃនេះមក។ ផ្លូវតភ្ជាប់ភូមិ និងឃុំក្នុងសង្កាត់ Minh Hoa ស្រុក Tuyen Hoa និងស្រុក Quang Ninh ត្រូវបានជន់លិចដោយកម្រិតទឹកជម្រៅពី ១-២ ម៉ែត្រ និងបានបង្កឲ្យមានការរអិលបាក់ដីដែលធ្វើឱ្យមានការកកស្ទះចរាចរណ៍។

មន្រ្តីក្នុងតំបន់បានដឹកនាំស្វែងរក និងជួយសង្គ្រោះពលរដ្ឋក្នុងខេត្ត ក្វាងប៊ិញ ដោយក្នុងនោះមានប្រជាជនរាប់ពាន់គ្រួសារនៅក្នុងភូមិចំនួន ១៨ ត្រូវបានទឹកជំនន់ជន់លិច ហើយប្រជាជនត្រូវបានបង្ខំឱ្យប្រើប្រាស់ទូកដើម្បីធ្វើដំណើរទៅកាន់ទីកន្លែងសុវត្តិភាព។ មន្រ្តីអះអាងថា ខេត្ត Ha Tinh ក៏ត្រូវបានជន់លិចដោយទឹកហូតកាត់មានកម្ពស់ដល់ទៅ ១ ម៉ែត្រនៅចំណុចមួយចំនួនកាលពីថ្ងៃអង្គារ។ មន្ទីរអប់រំ និងបណ្តុះបណ្តាលស្រុក Huong Khe បានប្រកាសផ្អាកការសិក្សាក្នុងសាលារៀនជាង ៤០០០ សាលាបណ្តោះអាសន្ន។

ក្រសួងឧតុនិយមវៀតណាមបានព្យាករណ៍ថា នៅតំបន់ភាគខាងជើងភាគកណ្តាលនៃខេត្ត Thanh Hoa ដល់ Quang Binh នឹងមានភ្លៀងធ្លាក់ពី ២០០ ទៅ ៤៥០ មីលីម៉ែត្រ ខណៈពេលដែលតំបន់ភាគខាងត្បូងពី Quang Tri ទៅ Quang Ngai នឹងមានភ្លៀងធ្លាក់ចន្លោះពី ៥០ ទៅ ១៥០ មីលីម៉ែត្រ។ តំបន់ផ្សេងទៀតនៃភាគខាងត្បូងវៀតណាម តំបន់ខ្ពង់រាបកណ្តាល និងភាគខាងត្បូងវៀតណាមនឹងមានភ្លៀងធ្លាក់ចន្លោះពី ៤០ ទៅ ៨០ មីលីម៉ែត្រ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង