អង្គការសហប្រជាជាតិ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានថាការប្រណាំងសព្វាវុធបរមាណូថ្មីរបស់កូរ៉េខាងជើង នឹងនាំមកនូវការគំរាមកំហែងនៃ "ការវិនាស" ដល់ពិភពលោក។ លោក Guterres បានប្រាប់មហាសន្និបាតនៅថ្ងៃចុងក្រោយនៃសម័យប្រជុំប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិថា ការប្រណាំងអាវុធថ្មីដ៏គួរឱ្យព្រួយបារម្ភកំពុងចាប់ផ្តើមហើយ ហើយពិភពលោកក៏កំពុងតែស្ថិតនៅក្នុងមាត់ជ្រោះនៃសង្រ្គាមមិនធ្លាប់មានផងដែរ។ លោកអះអាងថាសង្រ្គាមអាវុធនុយក្លេអ៊ែរអាចកើនឡើងជាលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍។
ចំណែកលោក Kim Song ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិបានបរិហារសកម្មភាពរបស់កូរ៉េខាងត្បូងក្រោមការដឹកនាំរបស់ប្រធានាធិបតី Yoon Suk Yeol ថាកូរ៉េខាងត្បូងកំពុងតែបង្កអសន្តិភាពដល់ឧបទ្វីបកូរ៉េជាពិសេសការយកអាម៉េរិកជាបងធំ កំពុងតែបង្កើតបញ្ហាជម្លោះក្នុងតំបន់ឧបទ្វីបកូរ៉េអាចនឹងឈានដល់ការប្រើកម្លាំងយោធាជាមួយគ្នា។ លោកបន្ថែម"ដោយសារតែគោលនយោបាយដែលគួរឱ្យអាម៉ាស់របស់កូរ៉េខាងត្បូងដែលពឹងផ្អែកលើកងកម្លាំងខាងក្រៅលោកបានចាត់ទុក "ឧបទ្វីបកូរ៉េស្ថិតក្នុងស្ថានភាពដែលបង្កឱ្យមានគ្រោះថ្នាក់ដោយសង្គ្រាមនុយក្លេអ៊ែរ"នាពេលណាមួយជាក់ជាមិនខាន៕